Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះ​ឃើញ​គេ​ប្រើ Huawei Mate 30 Pro ម្ដង​ទៀត នៅ​តាម​ទី​សាធារណៈ

  • បោះពុម្ព

មកទល់ពេលនេះ ស្មាតហ្វូនកំពូលៗ ប្រចាំត្រកូលរបស់ក្រុមហ៊ុននីមួយៗ បានចាប់ផ្ដើមបង្ហាញខ្លួនបណ្តើរៗហើយ ចំណែកក្រុមហ៊ុនផ្សេង ដែលមិនទាន់បានបង្ហាញ ក៏ដូចជា

ត្រៀមនឹងប្រកាស ផ្លូវការនោះ ពួកគេប្រហែលជា កំពុងតែព្យាយាមដុសខាត់ ផលិតផលរបស់ខ្លួន ឲ្យកាន់តែពិសេស ជាងស្មាតហ្វូនគូប្រជែងទៅទៀត។ ដោយឡែក ក្នុងពេលនេះ មានដំណឹងមួយ ទាក់ទងនឹងស្មាតហ្វូនកំពូលរបស់ Huawei និយាយឲ្យចំគឺ Huawei Mate 30 Pro ត្រូវបានគេប្រទះឃើញម្ដងទៀត នៅតាមទីសាធារណៈមួយកន្លែង។

ពិតណាស់ នៅក្នុងរូបភាពដែលគេថតបាន អាចបង្ហាញឲ្យយើងដឹងពីផ្នែកខាងមុខ នៃស្មាតហ្វូនមួយនេះ ដែលវាពិតជានៅតែ បន្សល់ទុកឆក សម្រាប់ដាក់កាមេរ៉ាមុខពិតមែន។ ម្យ៉ាងវិញទៀត អ្វីដែលគ្រប់គ្នាតែងតែ ចង់ដឹងច្បាស់នោះ គឺផ្នែកខាងក្រោយរបស់វា ព្រោះថា តើវាអាចមានកាមេរ៉ារាងមូល ដូចការបែកធ្លាយកន្លងមកដែរទេ? ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលរូបភាពគេថតបាននោះ មិនមានបង្ហាញពីផ្នែកខាងក្រោយ របស់វាទេ។ បើតាមការបែកធ្លាយ កន្លងមកពីកាមេរ៉ាក្រោយរបស់វា គេបាននិយាយថា Mate 30 Pro អាចមានកាមេរ៉ាទំហំ 40 មេហ្គាភិចសែល ចំនួនពីរគ្រាប់ ហើយសេនស័រនេះ ក៏មានទំហំដល់ទៅ 1/1.7-inch ផងដែរ។

ដូច្នេះហើយ ទាំងនេះជាដំណឹង ដែលយើងទទួលបានពី ការប្រទះឃើញផ្ទាល់ នៅទីសាធាណៈនៃ Huawei Mate 30 Pro ក៏ដូចពត៌មានបែកធ្លាយ កាលពីលើកមុនផងដែរ។ ដូច្នេះ ខ្ញុំគិតថា ប្រហែលជាកាមេរ៉ារាងមូល ដែលយើងបានឃើញកន្លងមក អាចនឹងក្លាយជាពិតក៏ថាបាន ដោយហេតុថា ជារៀងរាល់ឆ្នាំ ត្រកូលមួយនេះ តែងតែរចនារូបរាងកាមេរ៉ា ប្លែកដាច់ពីគេដូច្នេះដែរ។



ដកស្រង់ចេញពីCamboReport