Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូល​ស្មាត​ហ្វូន​ប៊ិច​Galaxy​Note​10​ /10+ ​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​

  • បោះពុម្ព

ក្រោយពីព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញ រូបរាងពិតនៃ កំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 / Note 10+

 នៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កាលពីថ្ងៃ ពុធ ទី07 សីហា ឆ្នាំ 2019 ត្រូវនឹងថ្ងៃទី 08 សីហា ឆ្នាំ 2019 នៅប្រទេសកម្ពុជា រួចមក ក្រុមហ៊ុនសាខាថៃ សាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីព ជាច្រើននាក់ មកជួបជុំគ្នាទាំងអស់ ដើម្បីធ្វើការទស្សនា នូវការផ្សាយផ្ទាល់នៅ ផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាព នៃការបង្ហាញ ជាសាកលនូវ កំពូលស្មាតហ្វូនជំនាន់ថ្មី និងចុងក្រោយបំផុត របស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូល កំពុងរង់ចាំនេះ។ 

Galaxy Note 10 / 10+ ពិតជាមានភាពខុសគ្នាច្រើន មិនត្រឹមតែមានរាងស្អាត ឡូយ ទាន់សម័យ ទាក់ទាញ មានការបន្ថែមកាមេរ៉ាច្រើនជាងមុន ថតច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំ កាន់តែខ្លាំងជាងមុនប៉ុណ្ណោះទេ ថែមទាំងបំពាក់ជាមួយនឹង បច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ាមុខដ៏លេចធ្លោចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អ និងលក្ខណៈពិសេសជាច្រើនទៀត សម្រាប់បទពិសោធន៍ថ្មី ដែលមិនធ្លាប់មាន ក្នុងកំណត់ត្រាប្រចាំឆ្នាំ 2019 នេះ ផងដែរ ។

គួររំឭកផងដែរថា លោក រតនា សោភ័ណ ប្រធានគ្រប់គ្រង ផ្នែកផលិតផលទូរសព្ទដៃ នៃក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ក្នុងឆ្នាំ 2019 នេះ យើងពិតជាមានមោទនភាពក្រៃលែង ក្នុងការដាក់បង្ហាញនូវ កំពូលស្មាតហ្វូន Galaxy Note 10 / 10+ នាពេលនេះ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការជឿនលឿន ផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូន ក្នុងពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា Samsung Galaxy Note 10 / 10+ ប្រចាំឆ្នាំ 2019 នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុត ពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកនូវ កំពូលស្មាតហ្វូនប៊ិច ដ៏ល្អមួយនេះ” ។ អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ កំពូលស្មាតហ្វូន Galaxy Note 10 / 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 08 សីហា ដល់ ថ្ងៃទី 18 សីហា ឆ្នាំ 2019 ជាមួយនឹការថែមជូន 2 ជម្រើស ដែលពុំធ្លាប់មាន៖

* Galaxy Note10: (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $899, ថែមជូន Galaxy Buds (តម្លៃ $129) ព្រមទាំង SIM សែលកាត លេខពិសេស តម្លៃរហូតដល់ $132 និងអ៊ីនធឺណេត 180GB ដោយឥតគិតថ្លៃ! 

* Galaxy Note10+: មាន 3 ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ $1059, ថែមជូនការ Upgrade ទៅ 512GB ព្រមទាំង SIM សែលកាត លេខពិសេស តម្លៃរហូតដល់ $330 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

ដូច្នេះកុំនៅបង្អង់យូរ សូមអញ្ជើញទៅហាង ដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុត។ សូមប្រញាប់ មកទទួលយកបទពិសោធន៍ ដ៏អស្ចារ្យនៃកំពូលស្មាតហ្វូនប៊ិច Galaxy Note 10 / 10+ ឱ្យបានមុនគេ នៅថ្ងៃនេះភ្លាមទៅ។

* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត

ដកស្រង់ចេញពីCamboReport