Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

1-រចនាបថថ្មីរបស់ស្មាតហ្វូន Samsung នេះ ទំនង​ជា​បង្ហាញ​ខ្លួន​នា​ពេល​អនាគត​ឆាប់​ៗ

  • បោះពុម្ព

សព្វថ្ងៃនេះ យើងឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូន ដែលមានឈ្មោះល្បីៗ ជាច្រើន បានធ្វើការខិតខំ សិក្សាស្រាវជ្រាវ ស្វែងរក អ្វីដែលថ្មី អ្វីដែលប្លែក ដើម្បីយកមកបំពាក់

នៅលើ ស្មាតហ្វូនរបស់ខ្លួន ដើម្បីទាក់ទាញ អ្នកប្រើប្រាស់ឲ្យងាកមក ទិញយកស្មាតហ្វូន របស់ខ្លួន យកទៅប្រើប្រាស់។ ក្នុងនោះយើងឃើញមានដូចជា ការផ្តោតសំខាន់ទៅលើ ផ្នែក Software, ផ្នែក Hardware, ផ្នែកកាមេរ៉ា និងជាពិសេស គឺផ្នែករចនាបថ និងរូបរាង តែម្តង។ 

បើនិយាយ ទាក់ទងទៅនឹង ផ្នែករចនាបថ និងរូបរាង របស់ស្មាតហ្វូន ដែលផលិតដោយក្រុមហ៊ុន Samsung យើងសង្កេតឃើញថា វាមានរចនាបថ និង រូបរាងប្លែកៗជាច្រើន ក្នុងនោះរួមមានដូចជា ស្មាតហ្វូនបំពាក់មកជាមួយ អេក្រង់លាត ស្ទើរតែគ្មាគែម ខ្លះក៏បំពាក់មកជាមួយអេក្រង់ ដែលមានលេនទំលុះអេក្រង់ និង ខ្លះទៀតបំពាក់មកជាមួយអេក្រង់ មានរាងកោង នៅផ្នែក ខាងឆ្វេង និងខាងស្តាំ នៃទូរសព្ទ។ ប៉ុន្តែ ក្រុមហ៊ុន Samsung ប្រហែលជាមិនបញ្ឈប់ត្រឹមនេះទេ ដោយកាលពីពេលថ្មីៗនេះ មានគណនី មួយនៅក្នុង បណ្តាញសង្គម Twitter មួយដែលមានឈ្មោះថា Sudhanshu Ambhore បានធ្វើការបង្ហោះរូបភាព Render របស់ស្មាតហ្វូនមួយ ហើយបាននិយាយថា នេះអាចជារចនាបថថ្មី របស់ស្មាតហ្វូន Samsung ដែលត្រៀមបង្ហាញខ្លួន នាពេលឆាប់ៗខាងមុខនេះ ដែលរចនាបថនេះ មានឈ្មោះថា “New Infinity”។

បើយើងធ្វើការសង្កេតមើល ទៅលើរូបភាពនោះ យើងឃើញថា ផ្នែកខាងឆ្វេង និងខាងស្តាំ នៃទូរសព្ទនោះ មានគែមសងខាង រាបស្មើ រីឯ ផ្នែកខាងលើ និងខាងក្រោម នៃទូរសព្ទ មានសភាពកោងក្រោយ។ គួរបញ្ជាក់ផងថា លោក Sudhanshu Ambhore គឺជាអ្នក វិភាគ និងចែកចាយ ព័ត៌មានបែកធ្លាយ ដែលទាក់ទងទៅនឹងលក្ខណៈសម្បត្តិ និងមុខងារពិសេសៗ របស់ស្មាតហ្វូនដែលមិនទាន់ ប្រកាសចេញជាផ្លូវការ។សរុបមកវិញ ព័ត៌មានខាងលើ គ្រាន់តែជាព័ត៌មាន ដែលបានអះអាង ដោយបុគ្គលម្នាក់ តែប៉ុណ្ណោះ គ្មានប្រភពច្បាស់ការណាមួយ ចេញមុខមកអះអាងថា វាគឺជាពិត ឬយ៉ាងណានោះទេ ដូចនេះយើងមិនអាចជឿជាក់ បានទាំងស្រុងនោះទេ មានតែរង់ចាំមើលបន្ត។



*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ

!!!https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport