Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ ការផ្សាយពាណិជ្ជកម្ម ផលិតផលបំប៉នសុខភាព របស់ ក្រុមហ៊ុន សាលីនសម្បត្ដិ និងខេមខាត

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើឱ្យអង្គភាពព័ត៌មាន ទាំងទូរទស្សន៍ វិទ្យុ កាសែត និងទស្សនាវដ្ដី បញ្ឈប់ការផ្សាយ ពាណិជ្ជកម្ម ផលិតផលបំប៉នសុខភាព ឈ្មោះ Shell Food  របស់ក្រុម ហ៊ុនសាលីនសម្បត្ដិ និងចាហួយ ម៉ាហ៊ូរបស់ ក្រុមហ៊ុនខេមខាត និងឱសថបុរាណសញ្ញា កូនភ្លោះ និងឱសថបុរាណ សញ្ញាទេវតាប្រោសសត្វ ។

ការស្នើឱ្យបណ្ដាល អង្គភាពព័ត៌មានបញ្ឈប់ ការផ្សាយផលិតផល បំប៉នសុខភាពរបស់ក្រុម ហ៊ុនទាំងពីរនេះ ត្រូវបាន ឯកឧត្តម រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បង្ហាញហេតុផលថា ផលិត ផលទាំងនេះ យកមកលក់ នៅប្រទេស កម្ពុជា ពុំទាន់បានចុះបញ្ជីការ និងពុំទាន់បានឆ្លងការ ត្រួតពិនិត្យគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ពីក្រសួងសុខាភិបាលនៅឡើយ ។

យោងតាមលិខិត របស់រដ្ឋមន្ដ្រីក្រសួង ព័ត៌មានចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ហើយទើប ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នោះ បានបង្ហាញថា ស្ថានីយ៍វិទ្យុ FM93.5 MHz, FM99 MHz, FM93.7 MHz, FM 105.5 MHz និងទូរទស្សន៍អប្សរា បាននឹង កំពុងទទួល ធ្វើការផ្សាយ ពាណិជ្ជកម្មផលិត ផលបំប៉នសុខភាពឈ្មោះ Shell Food  របស់ ក្រុមហ៊ុនសាលីនសម្បត្ដិ និងចាហួយម៉ាហ៊ូ របស់ក្រុមហ៊ុនខេមខាត ឱសថបុរាណសញ្ញា កូនភ្លោះ និងឱសថបុរាណសញ្ញា ទេវតាប្រោស សត្វ ។

យោងតាមលិខិតដដែលនេះ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន បញ្ជាក់ថា “ដូច្នេះដើម្បីរួម ចំណែកក្នុងការ ទប់ស្កាត់ ការឃោសនា បោកប្រាស់បំផ្លើស ហួសពីការពិត ភូតកុហកនាំឱ្យ ខាតបង់ប្រាក់ កាស និងបង្កគ្រោះថ្នាក់ដល់ សុខភាពប្រជា ពលរដ្ឋ សូមលោក លោកស្រី ម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ និងចាងហ្វាងកាសែត ទស្សនា វដ្ដីទាំងអស់ បញ្ឈប់ការផ្សាយពាណិជ្ជកម្ម ផលិតផល ទាំងអស់ខាង លើជាបន្ទាន់ចាប់ពី ថ្ងៃជូនដំណឹងតទៅ” ។