បណ្តាញសង្គម

ក្រសួងអប់រំ ​​មិន​អនុញ្ញាត​ឱ្យ​បង្កើត ​​​ទំព័រ​បណ្ដាញ​​សង្គម​​​ របស់​អង្គភាព​​​​ក្រោម​ឱវាទ​ ទីស្ដីការ​ក្រសួង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយ ជម្រាបជូន មន្រ្តីរាជការ ដែលជាប្រធានអង្គភាពនានា ចំណុះឲ្យក្រសួង ដោយមិនអនុញ្ញាត ឲ្យបង្កើតបណ្តាញសង្គម របស់អង្គភាព ក្រោមឱវាទទីស្តីការក្រសួង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ដោយហេតុថា មានជនខិលខូច មួយចំនួន បានប្រើប្រាស់ ឈ្មោះអង្គភាពនានា ក្រោមឱវាទក្រសួង យកទៅប្រើប្រាស់ ក្រៅផ្លួវការ ដែលធ្វើឲ្យ ប៉ះពាល់ សេចក្តីផ្លៃថ្នូរ កិត្តិយស និងឧត្តមភាព របស់ក្រសួង។