បណ្តាញសង្គម

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងធ្លាក់រាយប៉ាយជាលំដាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈធាតុអាកាសក្តៅនឹងថយចុះមួយកម្រិត

 

 

 

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីស្ថានភាព ធាតុអាកាស នៅកម្ពុជា សម្រាប់រយៈពេល មួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ធនធានទឹក ដែលទទួលបាន នៅថ្ងៃនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ -២៨ ខែមេសា ភ្លៀងនឹងបង្កើន ការធ្លាក់រាយប៉ាយ ជាលំដាប់ នៅក្នុង ក្របខណ្ឌ ផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះ មួយកម្រិត ។

១៖ បណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាល ៖ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C * សីតុណ្ហភាព អតិបរមា មានពី ៣២-៣៥°C ។ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ នៅក្នុងកម្រិត ពីតិចទៅច្រើន ។

២៖ បណ្តាខេត្ត នៅតំបន់ជួរភ្នំ ដងរែក និងខ្ពង់រាបឦសាន ៖ * សីតុណ្ហភាព អប្បបរមា មានពី ២ ៣-២៦°C * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ។ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ នៅក្នុងកម្រិត ពីតិចទៅច្រើន ។

៣៖ បណ្តាខេត្ត នៅតំបន់ មាត់សមុទ្រ ៖ * សីតុណ្ហភាព អប្បបរមា មានពី ២៥-២៧°C * សីតុណ្ហភាព អតិបរមា មានពី ៣១-៣៣°C ។ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ នៅក្នុងកម្រិតពី តិចទៅច្រើន ។

ជាមួយ នឹងស្ថានភាពនេះ ក្រសួងក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ៕