Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ

  • បោះពុម្ព

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួនម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មានទទួលបានមុននេះបន្តិច។

អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ គាត់រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ដកស្រង់ពី៖FreshNews