Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ

  • បោះពុម្ព

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤នេះ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ជាលទ្ធផល គណៈរដ្ឋមន្រ្តី បានពិភាក្សាលើសេចក្តីព្រាង កម្មវិធីវិនិយោគ សាធារណៈ ៣ឆ្នាំរំកិល ២០១៥-២០១៧, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ សម្រាប់វិធានការ មិនមែនពន្ធ, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃនិហិតដ្ឋានជាតិ ព័ត៌មានពាក់ព័ន្ធនឹង ពាណិជ្ជកម្ម និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រឹព្រឹត្តទៅ នៃគណៈកម្មាធិការ សម្របសម្រួល នាវាចរណ៍មេគង្គកម្ពុជា។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពន្លឿនរៀបចំ សេចក្តីព្រៀងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ និងដាក់ជូនទៅ ស្ថាប័ននិតិបញ្ញត្តិ ឲ្យបាន តាមពេលកំណត់៕