Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០២ ខែមិថុនា នៅកម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្ទររន្ទះ និងខ្យល់កន្ត្រាក់ !

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅខ្លាំង ទៅតាមតំបន់ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។

នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ដោយឡែកបណ្តាខេត្តនៅភាគឦសាន ជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។

នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕ 

ដកស្រង់ពី៖FreshNews