Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែមិថុនា ភ្ញៀងនៅបន្តធ្លាក់ពីតិចទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម និងជ្រលងសម្ពាធ ទាបអូសបន្លាយពីលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°c ។នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន។ ក្នុងនោះក៏មានផ្នែកខ្លះនៅតំបន់វាលទំនាបភាគកណ្ដាល និងភាគខាង ក្រោមនឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៥°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន់ជាយថាហេតុ៕


ដកស្រង់ពី៖FreshNews