Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែមិថុនា ភ្ញៀងនឹងបន្តធ្លាក់ពីខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។

អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្ត នៅភាគពាយ័ព្យជាប់ប្រទេសថៃភាគខាងក្រោម និងភាគខាងកើត ជាប់ប្រទេសវៀតណាមនឹងអាចមាន ភ្លៀងធ្លាក់ច្រើន។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយ ទៅមធ្យម ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានជាយហេតុ៕


ដកស្រង់ពី៖FreshNews