បណ្តាញសង្គម

ព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំង លោក អ៊ុំ សារិទ្ធ ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ បានបោះឆ្នោត ជ្រើសតាំង លោក អ៊ុំ សារិទ្ធ ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយសំឡេងឆ្នោត យល់ព្រមចំនួន៤១ សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល។

ការបោះឆ្នោត ជ្រើសរើសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ កញ្ញា៕