បណ្តាញសង្គម

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងផ្សេងៗ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញនូវ សេចក្តីជូនដំណឹងមួយ ជូនដល់សាធារណជន ទូទំាងប្រទេស ស្តីអំពី ការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង ផ្សេងៗ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ផ្ញើជូន ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយអនុវត្តន៍ តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ៦៨ អនក្រ.បក ចុះថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីអំពីការផ្តល់សេវា រដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញ នូវ ប្រកាសអន្តរក្រសួង លេខ៣៨៥៦ប្រក ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ស្តីអំពីការផ្តល់សេវា រដ្ឋបាល នៅរដ្ឋបាលថ្នាក់ ក្រោមជាតិជូន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ ក្នុងការផ្តល់ សេវា រដ្ឋបាលមួយចំនួន ។ ក្នុងនោះរដ្ឋបាលក្រុង ស្រុក ខណ្ឌក៏ត្រូវបាន ផ្តល់សមត្ថកិច្ច ក្នុងការធ្វើនីត្យានុ កូលកម្ម លើឯកសារ ថតចម្លងនានា មួយចំនួនផងដែរ ។

លិខិត បានបញ្ជាក់ទៀតថា ការធ្វើនីត្យានុកូលកម្ម បញ្ជាក់លើឯក សារថតចម្លងនានា រួមមាន ៖ វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា វិញ្ញាបន បត្របណ្តោះអាសន្ន មធ្យមសិក្សាកម្រិត ១ វិញ្ញាបនបត្របណ្តោះ អាសន្នមធ្យមសិក្សា កម្រិត ២ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សា បឋមភូមិ វិញ្ញាបនបត្របណ្តោះ អាសន្នមធ្យមសិក្សា ទុតិយភូមិ វិញ្ញាបន បត្រ បញ្ជាក់ការសិក្សាថ្នាក់ទី ១២ វិញ្ញាបនបត្រ ចុះបញ្ជីអាករ លើតម្លៃ បន្ថែម វិញ្ញាបនបត្រ ប្រកបអាជីវកម្ម វិញ្ញាបនបត្រ លិខិតបញ្ជាក់លទ្ធ ផល នៃ ការប្រឡង សញ្ញាបត្រមធ្យមសិក្សា កម្រិត១ សញ្ញាបត្រមធ្យម សិក្សាកម្រិត២ (បំពេញវិជ្ជា) សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សញ្ញា បត្រមធ្យមសិក្សា គរុកោសល្យ សញ្ញាបត្រមធ្យមសិក្សា សញ្ញាបត្រគ្រូ បង្រៀន កម្រិតឧត្តម ព្រឹត្តិបត្រលទ្ធផល ប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ បរិញ្ញាបត្រ បរិញ្ញាបត្ររង លិខិតបញ្ជាក់ការសិក្សា អត្ត សញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសម្គាល់ យានយន្ត ព្រឹត្តិបត្រ ពិន្ទុ ពាក្យសុំបញ្ជាក់សញ្ញាបត្រមធ្យមសិក្សា កម្រិត ២ ចំណេះដឹងទូទៅ វិញ្ញាបនបត្រ បណ្តោះអាសន្ន ថ្នាក់បរិញ្ញាបត្រ និង វិញ្ញាបនបត្របណ្តោះ អាសន្នថ្នាក់បរិញ្ញាបត្ររង ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងសូមជូនដំណឹង ដល់គ្រប់ ស្ថាប័ន ទាំងស្ថាប័នរដ្ឋ និង ស្ថាប័ន ឯកជន នានា ព្រមទាំងសាធារណ ជនមេត្តាជ្រាប និង ទទួលស្គាល់នូវ រាល់ឯកសារនានា ដូចមានកំណត់ ខាងលើ ដែលបានបញ្ជាក់លើ ឯកសារថតចម្លង ដោយរដ្ឋបាល ក្រុង ស្រុក ខណ្ឌនោះ៕