Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក៖ ចាប់ថ្ងៃទី០៩-១៥ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគ ខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។

ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។រលកសមុទ្រអាចមានកម្ពស់ពី ០.២៥-០.៧៥ ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលទំនាបភាគកណ្ដាល៕

ដកស្រង់ពី៖FreshNews