បណ្តាញសង្គម

TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសមិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីព្យាបាលជាសះស្បើយក៏គ្មានដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៧៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥នាក់៕

ដកស្រង់ពី៖FreshNews