Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​វិទ្យាសាស្ត្រ​ រក​ឃើញ​ថា​ ត្រី ​គឺជា​សត្វ ​ដំបូង​ដែល​មាន​កា រ​រួមភេទ​កាល​ពី​ ៤៣០​លាន​ឆ្នាំ​មុន​នេះ

  • បោះពុម្ព

ភស្តុតាងដំបូង នៃការរួមភេទ ត្រូវបានរកឃើញ នៅលើផូស៊ីល របស់សត្វត្រីពីបុរាណ ដែលបានចាប់ផ្តើមធ្វើ សកម្មភាពនៅក្នុងរសៀលមិនធម្មតា នេះជាយូរលង់ណាស់ មកហើយនៅមុន ការទស្សន៍ទាយ ពីដើមដំបូងទៅទៀត។

សាស្ត្រាចារ្យ John long បានកាត់បន្ថយ ពេលវេលា ពិតប្រាកដ អំពីការវិវត្តន៍ នៃប្រវត្តិសាស្ត្រ នៅពេលដែលការរួម រក្សត្រូវបានអភិវឌ្ឍន៍ លើកដំបូងធ្វើ ជាមធ្យោបាយសម្រាប់ ការបន្តពូជដោយ សារឆ្អឹងប្រវែង មួយសង់ទីម៉ែត្រ នៅលើខ្លួន របស់ត្រីឈ្មោល ។

សាស្ត្រាចារ្យ Long និងក្រុមរបស់លោកមកពី សាកលវិទ្យាល័យ Flinder University នៅអាដឺឡែត (Adelaide) បានបោះពុម្ពផ្យាយ នូវការរកឃើញ របស់ពួកគេ នៅក្នុងទស្សនាវដ្តី វិទ្យាសាស្ត្រ Nature today ដែលបានរៀបរាប់ លំអិតថា សត្វមានជីវិត ដំបូងដែលមានការរួមភេទ គឺជាសត្វត្រី នៅស្កុតឡែន ដែលមានប្រដាប់ ការពារដ៏តូចមួយ។

ផូស៊ីលនៃសត្វ ពីបុរាណដែលមាន ឈ្មោះថា antiairch placoder មានកាលបរិច្ឆេតរស់ នៅកាលពី ៤៣០លានឆ្នាំមុន និងបានបង្ហាញថា ពួកវាគឺជាសត្វដំបូង ដែលអភិវឌ្ឍន៍ ប្រដាប់បន្តពូជខុសគ្នា របស់ឈ្មោល និងញី និងបានចាប់ផ្តើមចូលរួម នៅក្នុងសកម្មភាព រួមរក្ស នៅក្នុងបឹងទឹកសាប ដែលពួកវារស់នៅ ។ ផូស៊ីលវិទូរូបនេះ បាននិយាយថា ជាដំបូងគាត់ បានសិក្សា ទៅលើឆ្អឹង មានរាងជាអក្សរ Lcវែងមួយសង់ទីម៉ែត្រ តែមួយគត់កាលពីឆ្នាំទៅ នៅលើផូស៊ីល មួយដែលប្រមូលបាន មកពីប្រភពសារមន្ទីរ ឯកជន ពីប្រទេសអេស្តូនៀអង់គ្លេស ស៊ុយអែ់ និងប្រទេសចិន ។

The Sidney Morning Hesald បានរាយការណ៍ដូច្នេះ ។ សាស្ត្រាចារ្យLongបានបន្តថា «នៅពេលអ្នកពិនិត្យ មើលរចនាសម្ព័ន្ធ ទាំងនេះ អ្នកយល់ថា ពួកវាមិនអាច ធ្វើអ្វីកើតទេ នៅក្នុងស្ថានភាពបែបនេះ »។

លោកLong បានបន្ថែមថា « យើងបានបោះពុម្ពចេញ គំរូ3Dនៃត្រីទាំងនេះ ហើយខ្ញុំមានលេងល្បែង រួមរក្សជាមួយពួកវា អាចជឿបាន នោះគឺជាការរួមរក្ស ពីចំហៀងជាមួយ អាវុធដ៏តូច របស់ពួកវាដែលប្រទាក់គ្នា ។ សកម្មភាពរួមភេទនេះ មិនបានប្រព្រឹត្តិ ទៅទល់មុខគ្នាទេផ្ទុយទៅវិញ គឺប្រព្រឹត្តិទៅពីចំហៀង ដោយត្រីឈ្មោល មានដង្កៀបមួយគូបង្ខាំង ទុកប្រដាប់បន្តពូជ របស់វានៅកន្លែង សម្រាប់រួមរ័ក្សឬដង្កៀប រាងអក្សរ L ត្រូវបានបញ្ចូលទៅ ក្នុងអង្គជាតិ ដូចកញ្ចក់របស់ត្រីញី ធ្វើឲ្យការបន្តពូជ ប្រព្រឹត្តទៅប្រកប ដោយជោគជ័យ៕

 

ដកស្រង់ពី៖កម្ពុជាថ្មី