Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្តហ្វុយហ្សូ របួសធ្ងន់ស្រាល ២នាក់

  • បោះពុម្ព

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរ ដោយសារ រថយន្ត ហ្វុយហ្សូ ឈប់មិនស៊ីញូ ភ្លើងស្តុបក្រោយ ហើយរថយន្ត ហ៊ីយ៉ាន់ដាយ បានបើក ទៅបុកពេញទំហឹង ចំពីក្រោយ បណ្តាលឲ្យអ្នកបើកបរ បាក់ជើងស្តាំខ្ទេច និងព្រូបាក់ជើង ទាំងពីរខ្ទេច រីឯអ្នកបើកបរ រថយន្តហ្វុយហ្សូ រត់គេចខ្លួនបាត់។

លោក អនុសេនីយ៍ឯក ឆៃ សុខុន អធិការរង ទទួលផែនសណ្តាប់ធ្នាប់ចរាចរ ក្រុងសួង បានឲ្យដឹងថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរ បានកើតឡើងនៅ ព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំណុចភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ដោយសារ រថយន្តហ្វុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ចាម 3A.0640 ដឹកគ្រាប់ពោតក្រហមពេញ អ្នកបើកបរ (មិនស្គាល់ឈ្មោះ) ឈប់បត់ជើងតូច មិនស៊ីញូ ភ្លើងស្តុបក្រោយ ហើយរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ កំពង់ចាម 3A.0308 ដឹកដំឡូងពេញ បានបើកទៅបុករថយន្ត ហ្វុយហ្សូ ចំពីក្រោយពេញទំហឹង ក្នុងដំណើរស្របទិសគ្នា (ពីលិចទៅកើត) បណ្តាលឲ្យ អ្នកបើកបរឈ្មោះ ខាត់ វិបុល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម រងរបួសបាក់ ជើងខាងស្តាំខេ្ទច និងព្រូឈ្មោះ ណាក់ រស់នៅភូមិ ឃុំ ជាមួយគ្នា របួសធ្ងន់ បាក់ជើងទាំងពីខ្ទេចតែម្តង ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ហ្វុយហ្សូ បានរត់គេចខ្លួនបាត់ ។ ហើយអ្នកបើកបរ រថយន្ត ហ៊ីយ៉ាន់ដាយ ដឹកយកទៅ មន្ទីរពេទ្យក្រុងសួង និងព្រូដឹកយក ទៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល ។ លោក អធិការរង បានបញ្ជាក់ទៀតថា ចំពោះរថយន្តបង្កទាំង ២គ្រឿង អូសយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ក្រុងសួងស្រាវជ្រាវ ចាត់ការទៅតាមនិតិវិធី ៕