Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនទ្រីភាព ប្រកាសឲ្យអាជ្ញាធរ ចាត់វិធានការក្រុម ឈ្មួញ យកឈ្មោះ របស់ខ្លួន ទៅរកស៊ី ឈើខុសច្បាប់

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមហ៊ុនឧកញ៉ាទ្រីភាព បានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅក្រុមឈ្មួញរកស៊ីឈើ មួយចំនួន ដែលបានប្រើប្រាស់ឈ្មោះរបស់ឧកញ៉ា ទ្រី ភាព និង ក្រុមហ៊ុនទ្រីភាពគ្រុប ដើម្បីបិទបាំងការកស៊ីខុសច្បាប់គេចវេសពីការតាមច្បាប់របស់សមត្ថកិច្ច និង អាជ្ញាធរ។

ក្រុមហ៊ុនទ្រីភាពគ្រុប ស្នើឲ្យអាជ្ញាធរ ចាប់បញ្ជូនជន  ខិលខូចទៅកាន់តុលាការ និង រឹបអូសយក មធ្យោបាយដឹកជញ្ជូន ឈើទៅធ្វើជាសម្បត្តិរដ្ឋ។ ក្រុមហ៊ុនទ្រីភាពគ្រុប ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិ  ធ្វើអាជីវកម្មប្រមូលទិញ ឈើនៅកម្ពុជា នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៥នេះ

បានប្រកាសថា នាពេលកន្លងមក មានក្រុមឈ្មួញ រកស៊ីឈើ និង ប្រើប្រាស់ មធ្យោបាយដឹក ជញ្ជូនខុសច្បាប់ បានយក ឈ្មោះក្រុមហ៊ុនទ្រីភាព ទៅបម្រើ សកម្មភាពរកស៊ី និងការដឹកជញ្ជូន ឈើខុសច្បាប់ ជា ពិសេស នៅពេលដែល   សមត្ថកិច្ច របស់រាជរដ្ឋាភិបាល បង្រ្កាបទៅលើសកម្មភាព របស់ពួកគេ ។

ក្រុមហ៊ុនទ្រីភាព បានប្រកាសថា រថយន្តដឹ កជញ្ជូន របស់ខ្លួន មានពណ៌ទឹកប៊ិច និងសម្គាល់ ដោយលេខ ១១៦៨។ ក្រុមហ៊ុនទ្រីភាព ក៏បាន អំពាវនាវ   និងប្រកាស ឲ្យ អាជ្ញាធរ មានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល កម្ពុជា ចាត់វិធានការ ផ្តន្ទាទោស ទៅតាម ផ្លូវច្បាប់ ដែលមាន ជាធរ មាន ចំពោះឈ្មួញ ខិលខូច ទាំងនោះ និង ស្នើឲ្យ រឹបអូសយក មធ្យោ បាយ ដឹកជញ្ជូន ខុសច្បាប់ ទៅទុកជាសម្បត្តិរដ្ឋ៕

ដកស្រង់ពី៖ដើមអម្ពិល