Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងរៀបចំដែនដី ដាក់ចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តិ មួយចំនួន ដល់អ្នកចង់សាងសង់សំណង់ ណាមួយ

  • បោះពុម្ព

ភ្នំពេញ ៖ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ ចេញនូវច្បាប់ និងបទដ្ឋាន គតិយុត្តិមួយចំនួន ទៅដល់សាធារណជន ដែលចង់ សាងសង់  នូវសំណង់អគារណាមួយនោះ។

យោង  តាម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់  ចេញនូវច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តិជាច្រើន ដើម្បី  ។ ជាមួយគ្នានេះ ក្រសួ ង ក៏បាន ធ្វើកា រ ផ្សព្វផ្សាយ ជា បន្តបន្ទាប់ ដល់ ភាគីពាក់ព័ន្ធ និងអង្គភាព

ក្រោមឱវាទ ក្រសួង គ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បី អនុវត្ត ឲ្យ មានប្រសិទ្ធភាពនូវច្បាប់ និ ងលិខិត បទដ្ឋាន   គតិយុត្តិទាំងនេះ តាមគ្រប់ មធ្យោបាយ រាប់ទាំង ការធ្វើ សិក្ខាសាលា  ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដល់គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ សេចក្តីប្រកាស ព័ត៌ដដែល បានបន្ថែមថា យោងតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន ដែលក្រសួង បានធ្វើ ការផ្សព្វផ្សាយ ជាបន្តបន្ទាប់ ដល់គ្រប់ភាគីពាក់ព័ន្ធ និង អង្គភាព  ក្រោមឱវាទគ្រប់ផ្នែក គ្រប់ថ្នាក់កន្លងមក ក្រសួងសូម ជូនដំណឹង ដល់សាធារណជន ដែលត្រូវ ការសាងសង់ត្រូវជ្រាបនូវច្បាប់ និងបទដ្ឋានគតិយុត្តិមួយចំនួន ។

ច្បាប់ និងបទដ្ឋានគតិយុត្តនោះ រួមមាន ទី១-រាល់ការសាងសង់ ត្រូវមានលិខិត អនុញ្ញាតសាងសង់ និងលិខិតបើកការ ដ្ឋានសាងសង់, ទី២-ម្ចាស់សំណង់ ត្រូវជួលតែក្រុមហ៊ុនសាងសង់ ឬក្រុមជាងដែលបានចុះបញ្ជី ត្រឹមត្រូវ និងមានវិញ្ញា បនបត្រធានារ៉ាប់រងការដ្ឋាន និងទី៣-អាជ្ញាធរ គ្រប់ថ្នាក់ ត្រូវសហការគ្នា តាមដានគ្រប់ការដ្ឋាន សាងសង់ ឲ្យ ប្រព្រឹត្ត ទៅស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន ។ ប្រភព ខាងលើ បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងត្រូវអនុវត្តឲ្យបានត្រឹម ត្រូវ ៕

ដកស្រង់ពី៖ដើមអម្ពិល