បណ្តាញសង្គម

ព្រះមហាក្សត្រ តែងតាំង មន្រ្តីហ្វ៊ុនស៊ិនប៉ិច ២៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចត្រាស់ បង្គាប់តែងតាំង មន្រ្តីជាន់ខ្ពស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ២៤រូប ជាទីប្រឹក្សារ បស់រាជរដ្ឋាភិបាល។

ព្រះរាជក្រឹត្យនេះ ត្រូវបានធ្វើឡើ ងបន្ទាប់ពី សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើសំណើទៅកាន់ សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ដែលធ្វើឡើង កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ បានបញ្ជាក់ថា មន្រ្តីទីប្រឹក្សា រាជរដ្ឋាភិបាល ដែលទើបតែងតាំង ថ្មីនេះ ៨រូប ឋានៈស្មើរដ្ឋមន្រ្តី, ៦រូប ឋានៈស្មើរ ដ្ឋលេខាធិការ និង ១០រូបទៀត មាន ឋានៈស្មើ អនុរដ្ឋលេខាធិកា។

ព្រះរាជក្រឹត្យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើការផ្សព្វផ្សាយ កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ បន្ទាប់ពីបាន យាងមកដឹកនាំ គណបក្ស ហ្វ៊ុនស៊ិនប៉ិចជាថ្មី កាលពីថ្មីៗកន្លងទៅ នេះ បានធ្វើលិខិត ទៅកាន់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើតែងតាំង មន្រ្តីរបស់ខ្លួន ២៤រូប ជាទីប្រឹក្សា រាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ ដើមអម្ពិល