Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPad mini ដូររាងថ្មី ញាត់ឈីបដូច iPhone 13 តម្លៃចាប់ពី ៤៩៩ដុល្លារ

  • បោះពុម្ព

នៅក្នុងកម្មវិធីរយៈពេល ១ម៉ោងជាងនោះ Apple បានប្រកាសចេញ iPad 10.2” និង iPad mini 6 8.3" មុនគេបង្អស់។ iPad 10.2” បំពាក់បន្ទះឈីប A13 Bionic ថ្មី ដែល Apple អះអាងថា ផ្តល់ដំណើរការប្រសើរជាងមុន ២០% បើប្រៀបធៀបជាមួយឈីប A12 Bionic ឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ទំហំអេក្រង់ និងគែមនៅតែរក្សាដដែល ប៉ុន្តែលើកនេះបន្ថែមមុខងារ TrueTone លើគ្រប់កម្រិតម៉ូដែលទាំងអស់តែម្តង។ iPad 10.2”អ្វីដែលជាការអាប់ដេតសំខាន់មួយលើ iPad ថ្មីនេះ គឺការតម្លើងទំហំផ្ទុកគោល ដោយចាប់ពី 64GB ឡើងទៅ។ ងាកទៅមើលកាមេរ៉ាក្រោយវិញ វានៅតែដូចឆ្នាំមុន ប៉ុន្តែ Apple សន្យថា image signal processor ថ្មី នឹងជួយពង្រឹងគុណភាពរូបភាពឲ្យកាន់តែប្រសើរ។

ដោយឡែក កាមេរ៉ាមុខបានទទួលការអាប់ដេតថ្មី គឺជាលេនកាមេរ៉ា Ultrawide ១២០ដឺក្រេ និងសេនស័រ 12MP។ចំពោះតម្លៃរបស់វាវិញគឺ ប្រភេទ Wi-Fi តម្លៃចាប់ពី ៣២៩ដុល្លារឡើងទៅ និង ប្រភេទ Cellular តម្លៃចាប់ពី ៤៥៩ដុល្លារឡើងទៅ ហើយវាលែងមានជម្រើសពណ៌មាសទៀតហើយ គឺនៅតែពណ៌ ប្រផេះ និង ទឹកប្រាក់តែប៉ុណ្ណោះ។

iPad mini 6 8.3” លើកនេះ iPad mini 6 ទទួលបានការអាប់ដេតច្រើន ចាប់តាំងពីរូបរាង ដែលរាងរាបស្មើ និងគែមកោង ស្រដៀងទៅនឹង iPad និង iPhone ជំនាន់ថ្មីដែរ។

ខុសពីម៉ូដែលមុន iPad mini 6 បំពាក់អេក្រង់ធំជាងមុនគឺ 8.3” ហើយលែងមានប៊ូតុង Home ជាមួយ Touch ID ទៀតហើយ គឺប្តូរមកប្រើទ្រនាប់ស្កេនម្រាមដៃលើប៊ូតុង Power វិញ។

មុខងារ TrueTone ក៏មានលើ iPad mini 6 ដែរ ដោយជួយឲ្យបន្ទះអេក្រង់របស់វាអាចបង្កើនកម្រិតពន្លឺដល់ 500 nits ហើយ Apple ក៏បានបំពាក់ stereo speakers ដើម្បីផ្តល់បទពិសោធន៍កម្សាន្តកាន់តែប្រសើរជាងមុន។ ការឌីហ្សាញរូបរាងរាបស្មើ អនុញ្ញាតឲ្យវាប្រើប៊ិច Apple Pencil (ជំនាន់ទី២) ឆកជាប់នៅលើតួខ្លួនចំហៀងបានទៀតផង។

iPad mini 6 បំពាក់បន្ទះឈីប Apple A15 Bionic ដែលផ្តល់នូវដំណើរការប្រសើរជាងមុន ៤០% បើប្រៀបធៀបជាមួយ iPad mini ចាស់ ហើយថែមទាំងមានដំណើរការ GPU ប្រសើរជាងមុន ៨០% ផងដែរ។

អ្វីដែលកាន់តែពិសេស ថេប្លេតមួយនេះក៏ទទួលបានការអាប់ដេតលើកាមេរ៉ាដែរ ដោយបំពាក់កាមេរ៉ាមេ ទំហំ 12MP មានកម្រិត aperture f/1.8 ជាមួយភ្លើង True Tone flash ខណៈកាមេរ៉ាមុខជាលេន Ultrawide ទំហំ 12MP ដែរ។សូមបញ្ជាក់ថា ប្រភេទ Cellular លើ iPad mini 6 បានអាប់ដេតទៅជាប្រព័ន្ធ 5G ហើយលែងមានរន្ធ Lightning ទៀតហើយ ព្រោះប្តូរមកប្រើរន្ធ USB Type-C វិញ។

ចំពោះតម្លៃរបស់វាគឺ ប្រភេទ Wi-Fi តម្លៃចាប់ពី ៤៩៩ដុល្លារឡើងទៅ និងប្រភេទ Cellular តម្លៃចាប់ពី ៦៤៩ដុល្លារឡើងទៅ។ វាមានជម្រើស ៤ ពណ៌ គឺ ប្រផេះ, ផ្កាឈូក, ស្វាយ និង លឿងស្រាល។

ដកស្រង់ពី៖sabay