Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ពីបទឆបោក និងបញ្ជូនរឿងឲ្យចៅក្រមស៊ើបចាត់បន្ត

  • បោះពុម្ព

លោក សិត វណ្ណៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចោទបុរសជនជាតិចិនម្នាក់ពីបទ «ឆបោក និងក្លែងបន្លំឯកសារ» រួចបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមផ្លូវច្បាប់។

ជនត្រូវចោទមានឈ្មោះ វ៉ាង ជីងកាង ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៦០៦ កែងផ្លូវ៣១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វង យានអ៊ី ជាប្រធានក្រុមហ៊ុន ធូឌេ បូកគោ ឌីវេឡុបមេន។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឈ្មោះ វ៉ាង ជីងកាង បានធ្វើលិខិតប្រគល់សិទ្ធិ ដោយអះអាងថា ខ្លួនជាតំណាងរបស់ជនរងគ្រោះ ដោយប្រគល់សិទ្ធិឲ្យឈ្មោះ មាស ប៊ុនឡី ដើម្បីការពារដី និងប្រយោជន៍របស់ក្រុមហ៊ុន ធូឌេ បូកគោ ឌីវេឡុបមេន។ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សំណុំរឿងនេះត្រូវបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ដតាមនីតិវិធី ដើម្បីពិនិត្យ និងសម្រេចថា ត្រូវដោះលែង ឬឃុំខ្លួនជនត្រូវចោទខាងលើ៕

ដកស្រង់ពី ៖ Fresh News