បណ្តាញសង្គម

ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ៥ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ២នាក់ និងគ្មានអ្នកស្លាប់ (Video inside)

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល៥ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជាសះស្បើយ២នាក់ និងអ្នកស្លាប់គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៨៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ដកស្រង់ពី ៖ Fresh News