Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែសីហា, អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ខណៈផ្នែកខ្លះនៃខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។

* នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

* ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូង ភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

* សីតុណ្ហភាពអប្បបរមាមានពី២២-៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។

* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។

* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។

* នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕