បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ មនុស្ស ៨៦,៣០៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១១នាក់ស្លាប់ ក្នុង១ថ្ងៃ

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៨៦,៣០៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១១នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៣,៧៣៩,៦៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៥៧,៨១១នាក់ និងជាសះស្បើយឡើងវិញសរុប ៨៨.៧០លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៦០៤លានដូស ក្នុងនោះប្រជាជន ២៦១.៦៥លាននាក់ (៧៩.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ២២៣.២៤លាននាក់ (៦៧.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕