Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ACU រកឃើញភាពមិនប្រក្រតី ក្នុងការដេញថ្លៃលើគម្រោងមួយចំនួន នៅក្នុងក្រសួងសុខាភិបាល

  • បោះពុម្ព

ភ្នំពេញ)៖ អង្គភាពប្រឆាំង អំពើពុករលួយ បានចេញរ បាយការណ៍ថា បានរកឃើញភាព មិនប្រក្រតីមួយចំនួន នៅក្នុងការដេញថ្លៃ ជាសាធារណៈ លើគម្រោង ផ្គត់ផ្គង់សេវា និងសម្ភារៈនានា នៅក្នុងក្រសួង សុខាភិបាល ចន្លោះឆ្នាំ២០១៤-២០១៥ ។

ភាពមិនប្រក្រតីនេះ ត្រូវបានរកឃើញ នៅក្នុងដំណើរការ ដេញថ្លៃ ជាសាធារណៈ ទៅលើគម្រោងការ សាងសង់ ការជួសជុលរថយន្ត ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអ៊ុកស៊ីសែន ការផ្តល់សេវា លើការទទួលទំនិញ និងការផ្គត់ផ្គង់ សម្ភារៈការិយាល័យ និងការបោះពុម្ភ របស់ទីស្តីការ និងអង្គភាព ក្រោមឱវាទ របស់ក្រសួង សុខាភិបាល ។

លិខិតរបស់អង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ដែល Fresh News ទទួលបាន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥នេះ បានឱ្យដឹង នៅក្នុងដំណើរការ ដេញថ្លៃរបស់ ក្រសួងសុខាភិបាល នេះមានក្រុមហ៊ុន មួយចំនួន មិនមានស្លាក យីហោច្បាស់លាស់ មិនមានបុគ្គលិក ហើយក៏មិនមាន ទីតាំងពិតប្រាកដ ដោយខ្លះបិទ ធ្វើក៏អាចចូលរួម ដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈ និងសេវាជូន ក្រសួងសុខាភិបាល បានដែរ ។ អង្គភាព ACU បានបញ្ជាក់ទៀតថា ចំពោះការពិនិត្យ មើលលក្ខណៈ សម្បត្តិក្រុមហ៊ុន ដែលដេញថ្លៃ ខ្លួនរកឃើញថា ក្រុមហ៊ុន ឃូលីហ្ស ហូលឌីងអ៊ិនវេស និងក្រុមហ៊ុន អេហ្គលីយេស អ៊ិនវេសមេន អាស័យដ្ឋាន ដែលក្រមហ៊ុន បានប្រកាស និងចុះបញ្ជី ពាណិជ្ជកម្ម នៅពេលចូលរួមដេញថ្លៃ គឺជាផ្ទះមួយល្វែង បិទទ្វារជិត គ្មានលើកស្លាកក្រុមហ៊ុន ( គ្មានលក្ខណៈ ជាក្រុមហ៊ុន ដែលមានបុគ្គលិក បម្រើការងារនៅទីនោះ ) ។

ដោយឡែកក្រុមហ៊ុន ចាម ព្រីម៉ូគ្រុប និងក្រុមហ៊ុន អ៊ឹមហ្វីនីកូ ខបភើរេសិន អាសយដ្ឋាន ដែលក្រុមហ៊ុន បានប្រកាស និងចុះបញ្ជី ពាណិជ្ជកម្ម នៅពេលចូល រួមដេញថ្លៃ គឺគ្មានឃើញទីតាំង ក្រុមហ៊ុននោះទេ ។ ជាមួយគ្នានេះ ក្រុមហ៊ុន អាឡិចសាន់ អ៊ីន ដែអាសយដ្ឋាន របស់ក្រុមហ៊ុន បានប្រកាស និងចុះបញ្ជីពាណិជ្ជកម្ម នៅពេលចូលរួមដេញថ្លៃ គឺជាផ្ទះល្វែងបិទទ្វារជិត និងដាក់ស្លាកលក់ គ្មានលើកស្លាក ក្រុមហ៊ុន ផងដែរ ។

ដោយឡែកចំពោះការ វាយតម្លៃលើការជ្រើសរើស ក្រុមហ៊ុនវិញ ACU បានប្រកាសថា គណៈកម្មាធិការលទ្ធកម្ម ធ្វើការពិនិត្យ និងវាយតម្លៃ ជ្រើសរើស ក្រុមហ៊ុន ក្រោយបញ្ចប់នីតិវិធី បើកឯកសារ ដេញថ្លៃភ្លាម ដោយមិនបានពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បត្តិ ពិសេសទីតាំង របស់ក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ ជាមុនសិន ហើយគណៈកម្មាធិការលទ្ធកម្ម ជ្រើសរើស យកក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន អិម ស៊ី ទីស្ស អ៊ិនដាសទ្រីនិង អាមេរីខា ឥណ្ឌូឆាយណាមេនេចមេន ដែលមិនភ្ជាប់នូវ លិខិតប្រាក់កក់ធានា ការដេញថ្លៃមកធ្វើការ ពិនិត្យក្នុងដំណាក់កាល វាយតម្លៃប្រគល់ កិច្ចសន្យា ដែលខុសនីតិវិធី លទ្ធកម្ម ។

អង្គភាពប្រឆាំង អំពើពុករលួយ ក៏បានជំរុញឱ្យ ក្រសួងសុខាភិបាល ពង្រឹងនិងបំពេញ នូវចំណុចកត់សម្គាល់ ខាងលើឱ្យកាន់តែរលូន សម្រាប់ការដេញថ្លៃ លើកក្រោយៗ ទៀតផងដែរ ។ អង្គភាព Fresh News មិនអាចទំនាក់ទំនង សុំការបំភ្លឺ ពីមន្រ្តីអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោក លី សុវ៉ាន់ បាននៅឡើយទេ ៕

ដកស្រង់ពី៖fresh news