បណ្តាញសង្គម

ក្រសួងធនធានទឹក ប្រាប់ថា ខ្យល់ប្តូរទិស អាចនាំឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់ ងាយកើតមាន

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៨ ខែមីនាថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ជាហេតុបង្កលក្ខណៈ ងាយក្នុងការកកើតឡើង នូវស្រទាប់កម្តៅ ( heat low pressure cell ) បណ្តាលឱ្យសីតុណ្ហភាពកើន និងអាចមានភ្លៀង ដោយអន្លើ ។

 

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣៦ ទៅ ៣៨ អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣៦ ទៅ ៣៨ អង្សាសេអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕

ដកស្រង់ពី៖ រស្មីកម្ពុជា