បណ្តាញសង្គម

សូមគោរពជូនព័ត៌មានស្ថានភាពទឹក ជំនន់ទន្លេមេគង្គ និង បរិមាណទឹកភ្លៀង

សូមគោរព ជូនព័ត៌មាន ៖ ខ្ញុំបាទសូម ជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា ៖

ក្រោយពីការ តាមដាន ស្ថានភាពទឹក ជំនន់ទន្លេមេគង្គ និង បរិមាណទឹក ភ្លៀងមដល់ ពេលនេះ សម្រាប់រដូវ វស្សា ដល់ពេលវេលាមួយ លែងមាន ការបារម្មណ៍ ពីទឹកជំនន់ទន្លេមេគង្គ ទៀតហើយ និងស្ថានភាព ទឹកភ្លៀង បានធ្លាក់រាយប៉ាយលើ គ្រប់ ក្រុង.ស្រុក មានទឹកគ្រប់គ្រាន់សម្រាប់ ប្រជាកសិករបង្កបង្កើន ផលស្រែវស្សាផងដែរ  ។

ហេតុដូចនេះ មន្ទីរធនធានទឹក និងឧតុនិយម សូមផ្អាកការជូនព័ ត៌មាន ទឹកជំនន់ និងទឹកភ្លៀង ចាប់ពីថ្ងៃ ស្អែកតទៅ ។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាប ដោយក្តី អនុគ្រេាះ ។ 1-កម្ពស់ទឹកជំនន់ទន្លេមេគង្គ ៖ នៅស្ថានីយវាស់ ទឹកក្រុងកំពង់ចាម -វេលាម៉ោង7ព្រឹក ថ្ងៃទី 07.10.2015  ទឹកមានកម្ពស់ 9,97 m ធៀបថ្ងៃម្សិលមិញ ទឹកឡើង 0,22m -ពេលវេលា ដូចគ្នាឆ្នាំ 2014 ទឹកមានកម្ពស់ 11,48m  -កម្ពស់ទឹកប្រកាសឲ្យមានការ ប្រុងប្រយ័ត្ន 15,20m 2- បរិមាណទឹកភ្លៀង ៖ +សរុប 24h ថ្ងៃទី 06.10.2015 មានភ្លៀងលើ 3 ក្រុង. ស្រុក ។

ពី 1- 32 mm -ក្រុងសួង = 32mm លើគ្រប់សង្កាត់  -ត្បូងឃ្មុំ = 9,5mm លើ 10ឃុំ -ក្រូចឆ្មារ = 1mm លើ2ឃុំ + សរុបពីថ្ងៃទី 01មករា ដល់់ថ្ងៃទី 06 តុលា ឆ្នាំ 2015 = 1.258,5mm នៅពេលវេលាដូចគ្នា  ឆ្នាំ2014 = 1.332,9 m ប្រៀបធៀប ឆ្នាំ 2015  តិចជាង ឆ្នាំ 2014 ចំនួន 74,4 mm 3-សីតុណ្ហភាព ៖ ថ្ងៃទី 06.10.2015 -Min=25 °C -Max=34 °C ៕