បណ្តាញសង្គម

ព្រះមហាក្សត្រ ចេញព្រះ​រាជក្រឹត្យ តែងតាំងមន្រ្តី៣រូប ជាទីប្រឹក្សា-នាយក​រង​ខុទ្ទា​កាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និតិកាលទី៣ ចំនួន៣រូប រួមមាន លោក យឹម លាង, លោក រស់ ស្រេង និងលោក សត្យា វុធ។

ប៉ុន្តែត្រាស់បង្គាប់តែងតាំងទីប្រឹក្សា-នាយករងខុទ្ទកាល័យចំនួន៣រូបវិញ គឺ លោក យឹម លាង ជាទីប្រឹក្សា និងនាយករងខុទ្ទកាល័យ មានឋានៈស្មើរដ្ឋមន្រ្តី, លោក សម នៅ និង លោក អេង ស្រ៊ុន ជាទីប្រឹក្សា៕