បណ្តាញសង្គម

ទូរស័ព្ទដៃ សេរីទំនើប iPhone 7 បានផ្ទុះនៅក្នុងប្រទេសចិន

ចិន៖ ក្រោយពីវិដេអូ ស្តីពីផ្ទុះទូរស័ព្ទដៃ សេរីទំនើប iPhone 7 បានរីកចំរើន ឡើងនៅក្នុង ប្រទេសចិន កាលពីថ្ងៃចន្ទ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចចំពោះអតិថិជន ដែលនិយមប្រើប្រាស់ ទូរស័ព្ទដៃប្រភេទនេះ បើតាមរាយការណ៍ ពីកាសែតអនឡាញមួយ (The Paper reports) បើតាមការចេញ ផ្សាយពីគេហទំព័រ ឆាយណាឌៀលី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨.១១នាទី ។

នៅក្នុងវិដេអូនោះ បុរសម្នាក់មកពីក្រុង Zhengzhou ខេត្ត Henan ភាគកណ្តាល ប្រទេសចិន បានឱ្យដឹងថា ទូរស័ព្ទ iPhone 7 ពណ៌មាស ស្រាប់តែផ្ទុះ ខណៈដែលលោកកំពុងតែ ថតវិដេអូនឹងវាសប្តាហ៍មុន ។ ទូរស័ព្ទនេះបានផ្ទុះទៅជាពីរផ្នែកហើយ ដោយខ្ទាត់ចេញពី ដៃរបស់លោក ចំពោះដៃឡើងហើម និងមុខរបស់លោករងរបួសមួយចំនួន ។ យោងតាម The Paper បាននិយាយថា ក្រុមហ៊ុនប្រទេសចិន បានរាយការណ៍ ពីឧប្បត្តិហេតុនេះ ទៅទីស្នាក់ការកណ្តាល របស់ខ្លួន ។

នេះគឺជាការស្គាល់ថា ទូរស័ព្ទ iPhone 7 ជាការផ្ទុះលើកទី មួយនៅក្នុង ប្រទេសចិននោះទេ ប៉ុន្តែវាមិនមែន ជាហេតុការណ៍ ដាច់ស្រយាលមួយនៅក្នុង ពិភពលោក ។ តាមទូរទស្សន៍ ABC News បានរាយការណ៍ថា ទូរស័ព្ទ iPhone 6 Plus នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ផ្ទុះផ្សែងខ្មៅ ក៏បានបញ្ចប់ ទាំងស្រុងដែរ ៕