បណ្តាញសង្គម

អាជ្ញាធរខណ្ឌដង្កោ ប្រកាសផ្អាកចរាចរណ៍​រថយន្តធំ លើកំណាត់​ផ្លូវ២១៧ ឬផ្លូវចំការដូង ដោយសារ​ជំនន់ទឹកភ្លៀង​ហូរកាត់

អភិបាល ខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានប្រាប់ អង្គភាព Fresh News ថា នៅព្រឹក ថ្ងៃទី១៩ ខែតុលានេះ អាជ្ញាធរសម្រេច ផ្អាកការធ្វើចរាចរណ៍ ចំពោះរថយន្តធំ នៅលើកំណាត់ផ្លូវលេខ ២១៧ ឬ ផ្លូវចំការដូង ជាបណ្តោះអាស្នន ក៏ព្រោះតែមានជំនន់ ទឹកភ្លៀងហូរកាត់ផ្លូវ ខ្លាចបង្កឲ្យ ខូចខាតផ្លូវ។

យ៉ាងណាក៏ ដោយលោក អភិបាលខណ្ឌ បានបញ្ជាក់ថា ការផ្អាក ចរាចរណ៍នេះ ចំពោះតែរថយន្ត ធំប៉ុណ្ណោះ សម្រាប់រថយន្តតូច និងម៉ូតូ អាចធ្វើដំណើរ បានធម្មតា ។ជាមួយគ្ននេះ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា រថយន្តធន់ ធំទាំងនេះ ឫប្រជាពលរដ្ឋ ផ្សេងទៀត អាចធ្វើដំណើរ តាមផ្លូវវៀង ពីរង្វល់មូល ដីក្រហម ទៅតាមវត្តថ្លឹង ហើយឆ្ពោះទៅតាមទំនប់៧មករាវិញ៕

 

 

ដកស្រង់ពី៖khmerload