Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហុងដា DREAM ស៊េរីឆ្នាំ២០១៧ ចាប់ផ្តើមបង្ហាញវត្តមាន លើទីផ្សារកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ទោះបីជាមិនទាន់ ចូលដល់ឆ្នាំ ២០១៧ក្តី ក៏ប៉ុន្តែសម្រាប់វិស័យ យានយន្តឯណោះវិញ , ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា បានសម្រេច បង្ហាញវត្តមាន ម៉ូតូហុងដា DREAM ស៊េរីថ្មីរបស់ខ្លួន ដែលជាម៉ូឌែលឆ្នាំ២០១៧ នៅលើទីផ្សារ កម្ពុជាហើយ បន្ទាប់ពីដាក់សម្ពោធ នៅសណ្ឋាគារសុខា កាលពីម្សិលមិញ ។

ហុងដាឌ្រឹម ២០១៧ថ្មីនេះ នឹងនាំមកនូវលក្ខណៈ ពិសេសជាច្រើន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែង របស់អតិថិជន ដែលទន្ទឹង រង់ចាំជាយូមកហើយ ជាមួយនឹងរចនាទំ នើបចុងក្រោយ ម៉ូតូស៊េរីថ្មីនេះ មានភ្លើងចង្កៀង ក្រោយរចនាម៉ូដ ស័ក្ដិសមឥតខ្ចោះ កុងតាក់ភ្លើង ដែលធានា សុវត្តិភាព និងផ្ដល់ទំនុកចិត្តខ្ពស់ ផ្ទៃកុងទ័រទំនើប ទាន់សម័យ និងកុងតាក់ បព្ឆោះងាយស្រួលប្រើ ដែលទាំងនេះបង្ហាញពី សករាជថ្មី នៃបច្ចេកវិទ្យាទំនើប ឈានមុខគេ ។ ម៉ូដែល២០១៧ នេះត្រូវបានរចនា ឡើងប្រៀបបាននឹង តារារះថ្មី ដោយមាន ស្លាក.កពណ៌ក្រហមថ្មី តែមរចនាបែប 3D ផុសលេចធ្លោរស់រវើក ចែងចាំប្រៀបដូចកញ្ចុំ Galaxy និងនាំមកនូវ ភាពទាន់សម័យ ជាមួយពណ៌ថ្មី មួយទៀតគឺ ពណ៌មាស ដែលយើងឲ្យឈ្មោះថា « Golden Moon » ដែលស្ថិតនៅក្នុងចំនួន ផលិតកម្មមានកំណត់ ។

បន្ថែមលើ លក្ខណៈសម្បត្តិ ថ្មីពិសេសៗខាងលើ ហុងដាឌ្រីមស៊េរីថ្មី ឆ្នាំ ២០១៧ នៅមានគុណប្រយោជន៍ ជាច្រើនទៀត ដែលនាំមកនូវ ផាសុខភាព និងភាពងាយស្រួលសម្រាប់ ការធ្វើដំណើរដូចជា ម៉ាស៊ីនខ្លាំង ការសន្សំសំចៃសាំង និងភាពជាប់ធន់ លើគ្រប់ស្ថានភាព ផ្លូវដែលធ្វើឲ្យ ហុងដាឌ្រឹមក្លាយ ជាម៉ូតូដែលមាន ប្រជាប្រិយភាព ខ្ពស់ជាងគេបំផុត នៅលើទីផ្សារ និងបន្តរក្សាកេរ្តិ៍ឈ្មោះ របស់ខ្លួនរហូតមក ដល់បច្ចុប្បន្ននេះ ។ សូមជម្រាបថា ហុងដាឌ្រឹមស៊េរីថ្មី ឆ្នាំ២០១៧ បានបង្ហាញខ្លួនលើទីផ្សារ ចាប់ពីថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ តទៅនៅហាងលក់ម៉ូតូ ហុងដាទូទាំងប្រទេស  ដែលមានជម្រើស ៣ព័ណ៌ ក្នុងសម្រាប់ឆ្នាំនេះ រួមមាន៖ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ក្រហម ៕

ដកស្រង់ពី៖freshNews