បណ្តាញសង្គម

នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបិទបញ្ជីឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់! សូមបងប្អូនប្រញាប់ ទៅពិនិត្យបញ្ជីឈ្មោះតាមឃុំ-សង្កាត់ ឲ្យ​បានគ្រប់ៗគ្នា !

(ភ្នំពេញ)៖ នៅសល់តែ៤ ថ្ងៃទៀតប៉ុណ្ណោះ ការបិទប្រកាសបញ្ជី ឈ្មោះបោះឆ្នោតលើកដំបូង នឹងត្រូវបញ្ចប់ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ដែលមិនទាន់ បានទៅពិនិត្យបញ្ជីឈ្មោះ សូមប្រញាប់អញ្ជើញ ទៅពិនិត្យនៅតាម ឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា។

 ជាមួយគ្នានេះ អ្នកនាំពាក្យគណៈ កម្មាធិការ ជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អង្គភាព Fresh News ដោយ ធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ បានពិនិត្យបញ្ជី ឈ្មោះដំបូង សូមអញ្ជើញទៅពិនិត្យ បញ្ជីឈ្មោះឲ្យបាន គ្រប់ៗគ្នា ដើម្បីប្រាកដថា លោកអ្នកមាន ឈ្មោះត្រឹមត្រូវ ដែលអាច បោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រឆ្នាំ២០១៨។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ យ៉ាងច្បាស់ថា ដំណើរការបិទបញ្ជី ឈ្មោះបោះឆ្នោត ធ្វើឡើងចាប់ពីថ្ងៃ ទី០៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដែលអាចឲ្យ បងប្អូនទៅពិនិត្យ បញ្ជីឈ្មោះរបស់ខ្លួន តាមឃុំ-សង្កាត់ ដែលបងប្អូនបានទៅ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី ឈ្មោះឆ្នោតថ្មី កាលពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ក្នុងពេលដែលបងប្អូន បានទៅពិនិត្យបញ្ជីឈ្មោះចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយមានបញ្ហាដូចជា ឈ្មោះខុសអក្ខរាវារុទ្ធ ខុសភេទ ឬអ្វីៗផ្សេងទៀត អាចប្តឹងជំទាស់ នៅឃុំ-សង្កាត់ទំាងនោះបាន។

ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោត ដំបូងនេះ បងប្អូនប្រជាពលរដ្ឋ ក៏អាចចូលទៅ ពិនិត្យបានដែរ តាមរយៈគេហទំព័ររបស់ គ.ជ.ប គឺ http://www.voterlist.org.kh

ដកស្រង់ពី៖FRESH NEWS