បណ្តាញសង្គម

ក្រសួងធនធានទឹក បញ្ជាក់បន្ថែមបញ្ហាអាកាសធាតុ រងឥទ្ធិពលព្យុះ MUIFA៖ រាជធានី-ខេត្ត១៧ នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៣ ដល់​១៧ ខែមករា ឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បញ្ជាក់បន្ថែមជុំវិញ បញ្ហាអាកាសធាតុ នៅកម្ពុជា ដែលរងសម្ពាធនៃ ព្យុះទី១ សម្រាប់ឆ្នាំ២០១៧ ឈ្មោះ MUIFA ។

ក្រសួងធនធានទឹក បានព្យាករអាកាសធាតុ ដូចខាងក្រោម ៖ * រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងតាកែវ អាចនឹងមានភ្លៀងធ្លាក់ ពីមធ្យម ទៅច្រើន ចាប់ពីយប់ថ្ងៃទី១៣ ដល់១៦ ខែមករា ឆ្នាំ២០១៧ ។ * ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ អាចនឹងមានភ្លៀង ធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមករា ឆ្នាំ២០១៧ ។ * ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង អាចនឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមករា ឆ្នាំ២០១៧ ៕