Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្ម ចេញសេចក្ដីណែនាំ៧ចំណុច ស្ដីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំ ដល់អង្គភាពជំនាញ មន្ទីរជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលមូលដ្ឋាន

រួមទាំងសហគមន៍កសិកម្ម ស្ដីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដើម្បីអនុវត្តនិងចាប់វិធានការណ៍ នេះបើយោងតាម សេចក្តីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករានេះ។

តាមសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឲ្យមាន បញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូត ដល់ឆេះស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋ ហើយបានបង្កវិនាសកម្ម និងការខារបង់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមសេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចធនធានជាតិ និងបរិស្ថាន ។

ក្នុងសេចក្ដីណែនាំ ដដែលបានបញ្ជាក់ទៀតថា ជនណាដែលបានប្រពឹ្រត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹក ដោយចេតនា ត្រូវផ្ដន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជនផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី០៣ឆ្នាំ ទៅដល់០៥ឆ្នាំ ឬពី០៥ឆ្នាំទៅ១០ឆ្នាំ៕

សូមអានខ្លឹមសារលម្អិត ស្ដីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ចំនួន៧ចំណុច របស់ក្រសួងកសិកម្មនៅខាងក្រោម៖

ដកស្រង់ពី៖ Sabay