Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក

  • បោះពុម្ព

អបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដើម្បីអបអរសាទរព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តនេះ  ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង- ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅក្រោមជាតិ រួមមានៈ  គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្តគ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវដល់  ជនរួមជាតិកម្ពុជា      គ្រប់រូបដោយមិនប្រកាន់អាយុ  ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ   និងឋានៈ  សង្គម រួមគ្នាធ្វើការវាយគង  ទួងស្គរ  ទះប៉ោត  និងគោះត្រដោក  តាមគ្រប់មធ្យោបាយដែលខ្លួនមាន ម៉ោង ១០ ព្រឹក នាថ្ងៃទី ១០ ខែ កក្កដា  ឆ្មាំ ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព    គ្រប់សាលារាជធានីខេត្ ត  គ្រប់សាលា ក្រុង - ស្រុក -  ខ័ណ្ឌ  គ្រប់សាលាឃុំ  -  សង្កាត់,   គ្រប់វត្តអារាម និងសាលាបុណ្យ   ព្រមទាំងគ្រប់ទីប្រជុំសហគមន៍   នៅតាមភូមិ      ឱ្យបានកុះកខ្ញៀវខ្ញារ     ប្រកបដោយទឹកចិត្តមោទនៈ  និងសប្បាយរីករាយ ចំពោះព្រឹតិ្តការណ៏ជាប្រវត្តិសាស្រ្តនេះ។