Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ អបអរសាទរ សម្តេចក្រឡាហោម ស ខេង

  • បោះពុម្ព

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេច ទទួលបានពានរង្វាន់ PRIX DE LA FONDATION ពីអង្គការវេទិកា CRANS MONTANA នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

 

ការទទួលបាននូវពានរង្វាន់ PRIX DE LA FONDATION ពីអង្គការវេទិកា CRANS MONTANA របស់សម្តេចក្រឡាហោម ស ខេង គឺជាកិត្តិយសដែលផ្តល់ជូនមិនត្រឹមតែរូបសម្តេចផ្ទាល់ប៉ុណ្ណោះទេ តែនេះគឺសម្រាប់ប្រជាជាតិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល តាមរយៈសកម្មភាព ស្នាដៃ និងបុព្វហេតុលះបង់ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា របស់សម្តេចក្រឡាហោម ក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំ។

 ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង ក្នុងលោកដល់វត្ថុសក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំគាំពារថែរក្សា សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី ចៅៗ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរ និងអបអរសាទរពី ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ៖