Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីស្ដីគណៈរដ្ឋមន្ដ្រី ស្នើឲ្យមន្ដ្រីរាជការដែលចំណុះឲ្យខ្លួនត្រូវយកសញ្ញាប័ត្រទៅនាយកដ្ឋានបុគ្គលិក ដើម្បីរៀបចំដំឡើងថ្នាក់តួនាទី

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានផ្ញើលិខិតឲ្យលោក លោកស្រី ប្រធានអង្គភាពទាំងអស់ដែលចំណុះឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវប្រាប់ឲ្យមន្ដ្រីក្រោមឱវាទផ្ញើសញ្ញាប័ត្រមកនាយកដ្ឋានបុគ្គលិក ដើម្បីដំឡើងថ្នាក់តួនាទី។

 តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់ថា មន្ដ្រីទាំងអស់ត្រូវផ្ញើសញ្ញាប័ត្រមកនាយកដ្ឋានបុគ្គលិកឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ហើយក្នុងករណីពុំបានផ្ញើឯកសារគ្រប់គ្រាន់តាមការកំណត់ ទីស្ដីការគណៈរដ្ឋមន្ដ្រីពុំទទួលខុសត្រូវ ក្នុងការបាត់បង់ឱកាសដំឡើងថ្នាក់តាមសញ្ញាប័ត្រឡើយ។

សូមអានលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានខ្លឹមសារនៅខាងក្រោមនេះ៖

 


ដកស្រង់ពី៖FRESH NEW