Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងអប់រំចេញប្រកាសព័ត៌មាន បញ្ជាក់ពីដំណើរការប្រឡងបាក់ឌុប២ថ្ងៃនេះ ល្អប្រសើរជាងឆ្នាំមុន, បេក្ខជនមានកំហុសឆ្គង១៣ករណី បុគ្គលអប់រំមានកំហុសឆ្គង៥ករណី និងបេក្ខជនមានបញ្ហាសុខភាព៧០ករណី

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាភ្លាម នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ដោយលើកឡើងពីភាពល្អប្រសើរ នៃដំណើរការប្រឡងរយៈពេល២ថ្ងៃនេះ។

 ដោយបានបញ្ចប់ទៅមានលក្ខណៈល្អប្រសើរ ជាងឆ្នាំកន្លងទៅ ពោលពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

សេចក្ដីប្រកាសព័ត៌មានខាងលើនេះ ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងរយៈពេល២ថ្ងៃនេះ បេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន១៣ករណី ក្នុងនោះដកហូតទូរស័ព្ទដៃ៦ករណី ប្ដូរលេខតុ១ករណី លួចចំលងសំណៅឯកសារ១ករណី លួចប្រើម៉ាស៊ីនគិតលេខ១ករណី ប្រឡងជំនួស១ករណី និងលួចប្ដូរលេខតុ១ករណី និងបុគ្គលអប់រំ មានកំហុសឆ្គង៥ករណី (ប្រើប្រាស់ទូរស័ព្ទ, ឲ្យគេមកជំនួស, ខ្ជីខ្ជារក្នុងការបំពេញភារកិច្ច)។

ជាមួយគ្នានេះបេក្ខជន មានបញ្ហាសុខភាព៧០ករណី ប៉ុន្ដែមាន៩ករណីប៉ុណ្ណោះ ដែលមិនអាចបន្ដការប្រឡងបាន ខណៈដែលបុគ្គលិកអប់រំ មានបញ្ហាសុខភាព២ករណី។

បើតាមក្រសួងអប់រំ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមអានខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន នៅខាងក្រោមនេះ៖


 

ដកស្រង់ពី៖FRESH NEW