បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន​ សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុងស្រុក៤រូប នៅខេត្តកោះកុង

(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុងស្រុក៤រូប នៅខេត្តកោះកុង ក្នុងនោះផ្ទេរភារកិច្ច២រូប និងតែងតាំង២រូប។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌ Fresh News ទទួលបាទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ។

 យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ច លោក បូ វិបុល ពីអភិបាលក្រុងខេមរភូមិន្ទទៅបម្រើការងារ នៅសាលាខេត្តកោះកុង ហើយលោក ទូ សាវុធ ត្រូវបានផ្ទេរពីអភិបាលស្រុកថ្មបាំង ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកបូទុមសាគរ ដោយឡែកលោក ឈេង សុវណ្ណដា ត្រូវបានតែងតាំងជាអភិបាលក្រុងខេមរភូមិន្ទ  និងលោក អន សុធារិទ្ធ ត្រូវបានតែងតាំងជាអភិបាល ស្រុកថ្មបាំង។

សូមអានខ្លឹមសារលម្អិត នៅក្នុងអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖

ដកស្រង់ពី៖FRESH NEWS