បណ្តាញសង្គម

សាកលវិទ្យាល័យកម្ពុជា ប្រកាសទទួលស្គាល់សាលាសម្រាប់ ការបណ្តុះបណ្តាលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ

(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា ឬយូស៊ី គឺជាសាលាសម្រាប់ការបណ្តុះបណ្តាលកម្មវិធីសិក្សាបរិញ្ញាបត្រនេះ ដើម្បីពង្រឹងបន្ថែមការ បណ្តុះបណ្តាល ការគ្រប់គ្រង ការស្រាវជ្រាវកម្រិតបរិញ្ញាបត្រ និងកិច្ចសហប្រតិបត្តិការជាមួយសាលាដែលមានកម្មវិធីប្រហាក់ប្រហែលគ្នាទាំងស្រុង និងក្រៅប្រទេស។

 ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតទទួលស្គាល់ការបង្កើតសាលាសម្រាប់ការបណ្តុះបណ្តាលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ នៅក្រៅរចនាសម្ព័ន្ធគ្រប់គ្រងរបស់សកលវិទ្យាល័យកម្ពុជា តាមរយៈលិខិតលេខ៥៣៦២ អយក.ឧស ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

សាលកវិទ្យាល័យកម្ពុជា ក៏ជាមាជិកសមាគមសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើវេទិកា ដ៏សំខាន់សម្រាប់អន្តរកម្ម និងសហការជាមួយសមាជិក និងជាសម្លេងនៃបណ្តាសាកលវិទញយាល័យ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីលើកកម្ពស់ វប្បធម៌នៃគុណភាព និងជានាវានុវត្តន៍ក្នុងឧត្តមសិក្សា ការស្រាវជ្រាច និងសេវាសម្រាប់សហគមន៍ និងថែរក្សាលើកកម្ពស់តម្លៃ និងវប្បធម៌ចម្រុះជាដើម។

សូមបញ្ជាក់ថា សាកិលវិទ្យាល័យកម្ពុជា បានចូលជាសមាជិកនៃសមាគមសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (AUAP) ជាផ្លូវការ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សមាគមសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាសមាគមនៃប្រធានប្រតិបត្តិសាកលវិទ្យាល័យមួយ មកពីស្ថាប័នឧត្តមសិក្សានានា ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងជំរុញសកលលោក៕