បណ្តាញសង្គម

សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញ ប្រកាស បង្កើតកងពលតូចអន្តរាគមន៍ លេខ១២៨ នៅថ្ងៃទី២៨តុលា

ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញក្នុងពិធីប្រកាសបង្កើត កងពលតូចអន្តរាគមន៍ លេខ១២៨និងតែងតាំងផ្លាស់ប្ដូរ មុខតំណែងនាយទាហាន នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៧ នាព្រលានយន្តហោះ ខេត្តស្ទឹងត្រែង។

 សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៧បានសម្រេចបង្កើត កងពលតូច ថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១ ដើម្បីពង្រឹងកិច្ចការពារជាតិ និងការពារប្រជាជន ប៉ុន្តែមិនសំដៅធ្វើសង្រ្គាម ជាមួយប្រទេសជិតខាងនោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល