Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គិត​ម៉េច​ដែរ បើ​សិន​ iPhone ជំនាន់​ថ្មី​មាន​ម៉ូដ​កាមេរ៉ា​ដូច​ក្នុង​រូប​គម្រូ​នេះ?

  • បោះពុម្ព

បើនិយាយពីកាមេរ៉ាភ្លោះខាងក្រោយ ដែលខាងក្រុមហ៊ុន Apple បានចាប់ផ្តើមតំឡើង នៅលើទូរសព្ទ iPhone

ជាលើកដំបូងនោះ គឺនៅលើម៉ូឌែល iPhone 7 Plus ដោយវាត្រូវបានប្រកាសចេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ 2016 កន្លងទៅ។ លុះមកដល់ឆ្នាំ 2017 ខែដដែល iPhone ចំនួន 2 ម៉ូឌែល ត្រូវបានបន្តមានកាណុងកាមេរ៉ាភ្លោះ ដូចជា iPhone 8 Plus និង iPhone X ជាស្មាតហ្វូនអេក្រង់លាត ថ្ងាសឆកលើកដំបូង។ ឈានចូលមកឆ្នាំ 2018 វិញ ខែកញ្ញា ដែលទើបកន្លងផុតទៅ កាលពីប៉ុន្មានខែនេះ ក្រុមហ៊ុនផ្លែប៉ោម បានបញ្ចេញទូរសព្ទ អេក្រង់លាតថ្ងាសឆក 3 ស៊េរីតែម្តង ប៉ុន្តែកាមេរ៉ាភ្លោះខាងក្រោយ មានតែ 2 ម៉ូឌែលទេ គឺ iPhone XS និង XS Max ចំណែក iPhone XR មានកាមេរ៉ាក្រោយ តែមួយគ្រាប់ប៉ុណ្ណោះ។

គិតទៅ 3 ឆ្នាំហើយ ដែលក្រុមហ៊ុន Apple នៅតែរក្សាកាមេរ៉ាខាងក្រោយត្រឹម 2 គ្រាប់ មិនប្រួលប្រែ ដោយសុខចិត្ត ចេញកំណែអាប់ដេត ពង្រឹងលើ Software ជំនួយកាមេរ៉ា។ បើក្រឡេកទៅមើល ក្រុមហ៊ុន Android ក្នុងឆ្នាំ 2018 នេះវិញ ហាក់សម្រុកខ្លាំងតែម្តង ទៅលើការបង្កើនចំនួន កាមេរ៉ាខាងក្រោយ ចាប់ពីម៉ូឌែលលំដាប់បង្គួរ ឡើងទៅលំដាប់កំពូល ជាមួយកាណុងកាមេរ៉ា 2 គ្រាប់, 3 គ្រាប់ និងឈានដល់ 4 គ្រាប់ ថែមទៀត។

ចុះឆ្នាំ 2019 នេះ Apple នឹងរក្សាផ្នត់គំនិតចាស់បែបនេះ បន្តទៀតឬយ៉ាងណា?

ទោះជាការប្រកាសចេញ ជាផ្លូវការ សម្រាប់ iPhone ឆ្នាំ 2019 ស្ថិតនៅក្នុងពេលមួយ ដែលយូរទៀត ប៉ុន្តែ សម្រាប់រយៈពេលកន្លងមក យើងក៏ធ្លាប់ទទួលបានព័ត៌មាន លេចធ្លាយជាច្រើន ពាក់ព័ន្ធនឹងទូរសព្ទ iPhone ជំនាន់ថ្មី ដូចជាលក្ខណៈសម្បត្តិ មុខងារបន្ថែមថ្មីៗ និងចំនុចផ្សេងៗមួយចំនួន ជាដើម ប៉ុន្តែអ្វីដែល កាន់តែ ពិសេសមួយបន្ថែមទៀត នៅក្នុងថ្ងៃនេះ គឺយើងទទួលបានរូបភាព Concept ថ្មីមួយដែលគេបានបង្ហាញ ពី ផ្នែកខាងក្រោយនៃម៉ូតកាមេរ៉ា iPhone ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ដែលទូរសព្ទនេះ ត្រូវបាន គេអោយ ឈ្មោះហៅក្រៅផ្លូវការថា iPhone 11 ឬ iPhone XI។ ចំពោះម៉ូតកាមេរ៉ានេះ បើមើលមួយភ្លែត គឺស្រដៀង គ្នាជាមួយម៉ូឌែល Mate 20 ជំនាន់ថ្មី របស់ Huawei ដែរ ប៉ុន្តែក៏មិនធ្វើអោយច្រឡំគ្នានោះដែរ ទាំងទីតាំង និងកន្លែងបំពាក់កាមេរ៉ា។ ក្នុងរូប Concept ដែលគេឌីហ្សាញមកនេះ គឺថា កាមេរ៉ាខាងក្រោយរបស់ iPhone XI កើនដល់ 3 គ្រាប់ដូចគេឯង មិនមែនភ្លោះដូចមុនទៀតនោះទេ ហើយលើសពីនេះ នៅក្នុង Zone កាមេរ៉ា ដដែល យើងក៏ឃើញមានភ្លើង Flash មួយគ្រាប់ និងមួយទៀត អាចជាសេនស័រកាមេរ៉ា 3D របស់ក្រុមហ៊ុន Sony ដែលមានឈ្មោះថា ‘Time of Flight’ (ដូចទៅនឹងអ្វីដែលធ្លាប់លេចធ្លាយ កន្លងមកអញ្ចឹង)។ ដើម្បី អោយកាន់តែច្បាស់ សូមទស្សនារូបភាព Concept ដូចខាងក្រោម៖

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ iPhone ជំនាន់ថ្មី (iPhone 11 ឬ iPhone XI) ដែលត្រូវបាន គេ ឌីហ្សាញប៉ុណ្ណោះ ហើយយើងក៏មិនអាចសនិដ្នាន បានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបាន បង្ហាញនេះ ឬយ៉ាងណានោះដែរ។ ចំពោះរូបភាព Concept រូបរាងលើ iPhone លើកនេះ វាពិតជាប្លែក ហើយក៏សូវច្រឡំគេដែរ ប៉ុន្តែការឌីហ្សាញទម្រង់ Zone នៃកាមេរ៉ា ហាក់ធំខ្លាំងបន្តិចហើយ។ ចុះប្រិយ មិត្ត អ្នកទាំងអស់គ្នា គិតបែបណាដែរ អាចផ្តល់ជា Comment បន្ថែមបាន។

ដកស្រង់ចេញពីhttp://cambo-report.com/article/15007