បណ្តាញសង្គម

រកឃើញប៉ាតង់​ថ្មី​បង្ហាញ​ថាOPPOអាច​នឹង​មាន​ស្មាតហ្វូន​ម៉ូត​កាមេរ៉ាមុខ​ទម្លុះ​លើ​អេក្រង់​ដូច​គេ​ដែរ!

កាលពីដំណាច់ឆ្នាំ 2018 កន្លងទៅនេះ យើងពិតជាបានឃើញថា មានក្រុមហ៊ុនផលិត ស្មាតហ្វូនមួយ

ចំនួនហើយ ដែលបានតម្លើងកាមេរ៉ាខាងមុខ បង្កប់នៅលើអេក្រង់ ផ្នែកចំហៀង ឬគេហៅថាម៉ូតប្រ ជ្រុយ ខ្មៅនោះ ដោយអ្នកដែលបើកឆាកដំបូងគេនោះគឺ Samsung ជាមួយម៉ូឌែល Galaxy A8s ហើយក្រុម ហ៊ុន បន្ទាប់គឺ Huawei ជាមួយម៉ូឌែល Nova 4 និងចុងក្រោយគឺម៉ូឌែល View 20 របស់ Honor ជាអ្នកបិទ វគ្ គតែម្តង។

លុះមកដល់ដើមឆ្នាំ 2019 នេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន HiSense ដែលមានស្រុកកំណើត នៅក្នុងប្រទេសចិន ក៏បានធ្វើការបញ្ចេញ ស្មាតហ្វូនស៊េរីថ្មីមួយ គឺម៉ូឌែល U30 មានម៉ូតប្រជ្រុយខ្មៅនៅ លើអេក្រង់ ជាកន្លែងបំពាក់កាមេរ៉ា Selfie ដូចទៅនឹងទូរសព្ទ Samsung ម៉ូឌែល A8s និង Huawei ម៉ូឌែល Nova 4 អញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ បើយោងតាមប្រភពលេចធ្លាយមួយចំនួន បានបង្ហាញថា ក្រុមហ៊ុន HMD Global,  Asus និង Motorola ជាដើម ក៏មានគម្រោងបញ្ចេញទូរសព្ទប្រជ្រុយអេក្រង់ជំនាន់ថ្មី សម្រាប់ ដាក់ ចេញអោយចរាចរណ៍ក្នុងទីផ្សារដូចគ្នា។

យ៉ាងណា ស្រាប់តែពេលនេះ យើងបានទទួលដំណឹងមួយទៀត តាមរយៈ ប្រភព LetsGoDigital ដោយ បាន ធ្វើការបង្ហាញនូវប៉ាតង់ អោយដឹងថា ក្រុមហ៊ុន OPPO នឹងមានស្មាតហ្វូនជំនាន់ថ្មី ប្រើប្រាស់ការ បំ ពាក់ ម៉ូតកាមេរ៉ាខាងមុខ បង្កប់នៅលើអេក្រង់ ផ្នែកចំហៀង ហ្នឹងគេដែរ។ ខាងប្រភពក៏បានបន្ថែមទៀតថា ត្រង់កន្លែងម៉ូតកាមេរ៉ាមុខទម្លុះអេក្រង់នេះ ខាងក្រុមហ៊ុនអាចនឹងប្រើប្រាស់ Icon កម្មវិធី Camera ចូល មក បោះ ជុំរុំ តាំងនៅលើកាមេរ៉ាហ្នឹងតែម្តង ដែលធ្វើអោយអ្នកប្រើ មើលទៅដូចអេក្រង់លាតសុទ្ធអញ្ចឹង អាច និយាយ បានថា បើវាជាការពិតមែន គឺក្រុមហ៊ុនពិតជាឆ្លាតមែនទែន ដែលរកវិធីបោកភ្នែកនេះឃើញ។ សម្រាប់ផ្នែកខាងក្រោយ វាមានកាណុងកាមេរ៉ាភ្លោះ និងមានសេនស័រស្កេនម្រាមដៃមួយ ផងដែរ។

ជាចុងក្រោយ ប្រភពខាងលើដដែល បានសន្មត់ថា ក្រុមហ៊ុន OPPO អាចនឹងបញ្ចេញវត្តមាន ស្មាតហ្វូន ដែលមានការតម្លើងកាមេរ៉ាខាងមុខ ទម្លុះអេក្រង់ផ្នែកចំហៀង ឬហៅថាម៉ូតប្រជ្រុយខ្មៅនោះ នៅក្នុង ព្រឹត្តិ ការ ណ៍ MWC19 នៅខែក្រោយនេះឯង ហើយវាអាចជាម៉ូឌែល F19 / F19 Pro។ យ៉ាងណា មានតែរង់ ចាំ មើល ទាំងអស់គ្នា ជាបន្តទៀតទេ ថាការពិតនឹងក្លាយជាបែបណា?

ដកស្រង់ចេញពីhttp://cambo-report.com/article/15207