បណ្តាញសង្គម

ធ្ងន់ធ្ងរ! LG ​ត្រៀម​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ប្រទេស​មួយ​នៅ​អាស៊ី

បើទោះត្រៀមប្រកាសស្មាតហ្វូនជំនាន់ថ្មី ក្នុងពិព័រណ៍ MWC ឆ្នាំ២០១៩ ប៉ុន្តែ LG ត្រូវបានគេដឹងថា កំពុង

ត្រៀមដកខ្លួនចេញពីទីផ្សារប្រទេសហ្វីលីពីន ពោលនឹងបញ្ឈប់ដំណើរការអាជីវកម្មតែម្ដង។

យោងតាមប្រភពសារព័ត៌មានក្នុងប្រទេសហ្វីលីពីន បានសង្កត់ធ្ងន់ថា ទីផ្សារទូរសព្ទចល័តរបស់ក្រុមហ៊ុន យក្សកូរ៉េ ខាងត្បូងមួយនេះនឹងត្រូវបិទចោល ខណៈម៉ូឌែលចុងក្រោយដែលលេចមុខលើទីផ្សារហ្វីលីពីនគឺ G7 ThinQ។ ថ្វីបើពុំទាន់មានការប្រកាសផ្លូវការចេញពីក្រុមហ៊ុន ប៉ុន្តែនេះជាសារជូនដំណឹង ដល់អ្នក គាំទ្រ ស្លាក យីហោមួយនេះ។ ប្រភពបន្តថា ប្រសិនបើអតិថិជនចង់ទិញស្មាតហ្វូនជំនាន់ក្រោយរបស់ LG គឺអាច រកទិញបានតាមរយៈឈ្មួញចែកចាយលក់បន្ត តែ តម្លៃអាចខ្ពស់បន្តិច។

ទីផ្សារស្មាតហ្វូនរបស់ LG ហាក់មានការធ្លាក់ចុះខ្លាំងក្នុងប្រទេសហ្វីលីន ដែលធ្វើឲ្យមានការខាតបង់ប្រាក់ ចំណូលរួមរបស់ក្រុមហ៊ុន៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1120591#utm_campaign=onpage