បណ្តាញសង្គម

៣ ឆ្នាំ​ទើប​ម្ចាស់iPhone ប្ដូរ​ទូរសព្ទ​ម្ដង Apple កាន់​តែ​វីវរ​ហើយ

អ្នកវិភាគប្រចាំក្រុមហ៊ុន Bernstein ឈ្មោះ Toni Sacconaghi បានលើកឡើងថាក្នុងឆ្នាំ ២០១៨ អ្នកប្រើប្រាស់ iPhone ទាំង

ឡាយ ជាមធ្យម ៣ ឆ្នាំទើបប្ដូរទូរសព្ទចេញម្ដង។ លោកក៏បានព្យាករណ៍ថានឹងឆ្នាំ ២០១៩ តួលេខនេះនឹងកើនឡើងដល់ ៤ ឆ្នាំ។

ហេតុផលនៃការកើនឡើងនៃរយៈពេលប្រើប្រាស់ស្មាតហ្វូនចាស់ ដោយសារតែកម្មវិធីបញ្ចុះតម្លៃលើការប្ដូរថ្ម iPhone ថ្មី របស់  Apple ដែលអាចឲ្យអ្នកប្រើប្រាស់ពន្យារអាយុកាលនៃ iPhone របស់ខ្លួនបាន។នេះជាដំណឹងមិនល្អមួយសម្រាប់ Apple ជាពិសេសនៅថ្ងៃអនាគត។ អ្នកវិភាគខាងលើបាន ព្យាករណ៍ថាអ្នកប្រើ iPhone ដែលមានប្រមាណ ៩០០ លាននាក់ និងមានត្រឹម ១៦% ប៉ុណ្ណោះ ប្ដូរប្រើ iPhone ម៉ូដែលថ្មី៕

ប្រភព៖ pocketnow   ប្រែសម្រួល៖ សុខហេង

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1122724#utm_campaign=onpage