Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomiបង្ហាញអោយ​ដឹង​ចំនុច​សំខាន់​ខ្លះ​លើMi9ជំនាន់ថ្មីមុនថ្ងៃ​ប្រកាស​ចេញ​មក​ដល់!

  • បោះពុម្ព

កាន់តែខិតជិតមកដល់ហើយ សម្រាប់ការដាក់បង្ហាញវត្តមានស្មាតហ្វូនម៉ូឌែល Mi 9 ជំនាន់ថ្មី របស់ក្រុមហ៊ុន Xiaomi

ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 20 ខែកុម្ភៈ ឆាប់ៗនេះ។ ជាក់ស្តែង នាពេលមួយរយៈកន្លងមក យើងក៏បានដឹងខ្លះៗ រួចមក ហើយដែរ ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិផ្សេងៗ លើទូរសព្ទ Mi 9 ជំនាន់ថ្មីនេះ គ្រាន់តែចំនុចទាំងនោះ មិន ទាន់ ស្ថិត នៅក្នុងប្រភពផ្លូវការ អាចយកជាការបានទាំងអស់នោះទេ។

យ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃមុន លោក Xiang Wang ជាអគ្គនាយករងក្រុមហ៊ុន Xiaomi បានអោយដឹងថា ទូរសព្ទ Mi 9 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 (7nm) ជាជំនាន់ចុងក្រោយរបស់ Qualcomm តែម្តង ហើយជាពិសេស វាអាចនឹងទួលបាន ការតម្លើងកម្រិតសេវាអ៊ីនធើណេតទៅ 5G ថែមទៀត។ ចំពោះបន្ទះឈីប Snapdragon 855 នេះ នឹងមាន CPU ចំនួន 8 គ្រាប់ ដោយមាន 1 គ្រាប់ជាប្រភេទ Prime Core រត់ក្នុងល្បឿន 2.85GHz, ឯ 3 គ្រាប់ទៀត រត់ក្នុងល្បឿន 2.42GHz និង 4 គ្រាប់ចុងក្រោយ រត់ក្នុងល្បឿន 1.80GHz ដោយ CPU core 1+3+4 ហ្នឹង ខាង Xiaomi បានលើកឡើងថា វានឹងដំណើរការលឿនជាងឈីប Snapdragon 845 ដល់ទៅ 45% និង GPU Adreno 640 វានឹងខ្លាំងជាមុន 20%។

ប៉ុន្តែនៅក្នុងពេលនេះ ស្របពេលដែលទូរសព្ទនេះ មិនទាន់បង្ហាញខ្លួន ជាផ្លូវការ ខាងក្រុមហ៊ុន Xiaomi ក៏បាន ធ្វើការ បង្ហោះ Poster ថ្មីប៉ុន្មានសន្លឹក បង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន របស់ស្មាតហ្វូន Mi 9 ដែលអ្នកគួរដឹង និងកត់ចំណាំទុក។ តាមការបង្ហាញបានអោយឃើញថា Mi 9 នឹងមានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED (ដោយអេក្រង់នេះ ផលិតដោយក្រុមហ៊ុន Samsung) មានកម្រិតបង្ហាញរូបភាព 1080 x 2220 ភិចសែល (ឬ Full HD+) ជាមួយកម្រិតបង្ហាញពន្លឺដល់ 600 nits ចំណែកផ្ទៃអេក្រង់លាតធំខាងមុខ គឺលាតសន្ធឹង 90.7% មានរំលេចម៉ូតឆក បែបតំណក់ទឹក។ ចំពោះមុខងាស្កេនលើអេក្រង់វិញ ខាង Xiaomi បានបញ្ជាក់ថា វានឹងលឿនជាងការស្កេននៅលើ Mi 8 ជំនាន់មុន ដល់ទៅ 25% ឯណោះ។

ជាចុងក្រោយ សូមរំលឹកព័ត៌មានដែលលេចធ្លាយចុងក្រោយបន្តិច មកបង្ហាញដល់អ្នកទាំងអស់គ្នា ដែលគេបាន លើក ឡើងថា Mi 9 នឹងមានកាណុងកាមេរ៉ាចំនួន 3 គ្រាប់ នៅខាងខាងក្រោយ មានទំហំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល + 13 មេហ្គាភិចសែល ជាលេន Telephoto + 16 មេហ្គាភិចសែល ជាលេន ultra-wide angle។ Mi 9 នឹងមានជម្រើសរ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB និងរ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB ហើយវានឹងមានជម្រើសពិសេសមួយទៀត អាចនឹងបំពាក់នៅលើ Mi 9 Explorer Edition ជាមួយទំហំរ៉េម 10GB + អង្គផ្ទុកទិន្នន័យ 512GB។

ដកស្រង់ចេញពីhttp://cambo-report.com/article/15367