Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ទាន់​ដល់​ម៉ោង​ប្រកាស​ចេញ​ផង ស្រាប់​តែ​វីដេអូ​ពាណិជ្ជកម្មGalaxyS10+ ត្រូវ​បាន​លេច​ធ្លាយ​មុន​បាត់!

  • បោះពុម្ព

កាន់តែខិតជិតមកដល់មែនទែនហើយ សម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រ ផលិតផលស្មាតហ្វូនរបស់ Samsung នោះ

គឺព្រឹត្តិការណ៍ Unpacked Galaxy S10 Series ជំនាន់ថ្មី ដោយក្នុងនោះដែរ ខាងក្រុមហ៊ុន ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការបង្ហាញ អោយបានឃើញ ជាផ្លូវការ។ ទោះយ៉ាងណា យើងជឿជាក់ថា សម្រាប់អ្នករាល់គ្នា ប្រាកដជាចង់ដឹង ថាតើខួបគម្រប់ 10 ឆ្នាំ នៅលើត្រកូលស្មាតហ្វូនកំពូល មួយនេះ Samsung នឹងមានអ្វីពិសេស Surprise ហ្វេន នៅក្នុង ពេលប្រកាសចេញ?

ចំពោះព្រឹត្តិការណ៍ Unpacked នោះដែរ គេបានរំពឹងខ្ពស់ថា ខាងក្រុមហ៊ុន Samsung នឹងនាំយកនូវស្មាតហ្វូន ជា ច្រើនស៊េរី មកបង្ហាញអោយ ពិភពលោកបានឃើញ និងបានទិញយកទៅប្រើប្រាស់ ពេលចេញលក់ជាផ្លូវការ ដោយ ម៉ូឌែល ទាំងនោះ រួមមាន Galaxy S10, Galaxy S10+ និង Galaxy S10e ជាដើម។ យើងសូមរំលឹកបន្តិច ពីអ្វីដែល យើងបានដឹងកន្លងមក សម្រាប់ប្រិយមិត្តអ្នកអាន មួយចំនួន ដែលមិនទាន់បានជ្រាប ទៅលើស្មាតហ្វូនទាំង 3 ម៉ូឌែល នេះ ដោយ Galaxy S10 មានអេក្រង់លាត ប្រជ្រុយមួយ ជាកាមេរ៉ាមុខ និង Galaxy S10+ មានអេក្រង់លាត និងមាន ប្រជ្រុយភ្លោះ ជាកាមេរ៉ាមុខ ហើយសម្រាប់ កាមេរ៉ាខាងក្រោយ វាមានចំនួន 3 គ្រាប់ដូចគ្នា ប៉ុន្តែទំហំតួខ្លួន Galaxy S10+ ធំជាង S10។ ចំណែក Galaxy S10e វិញ ស្រួលចំណាំទេ ដោយវាមានអេក្រង់លាត ប្រជ្រុយមួយ ជាកាមេរ៉ាមុខ ដូចទៅ នឹង Galaxy S10 ដែរ ប៉ុន្តែកាមេរ៉ាខាងក្រោយ មានត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ និងមានតួខ្លួនតូចជាង Galaxy S10 បន្តិច។

ស្របពេលដែលម៉ោងប្រកាសចេញ មិនទាន់មកដល់ ស្រាប់តែឥលូវនេះ វីដេអូពាណិជ្ជកម្ម មួយត្រូវបានលេចធ្លាយ ពាក់ ព័ន្ធនឹង Galaxy S10+ ជំនាន់ថ្មី។ កុំអោយខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

អញ្ចឹង អ្វីដែលយើងបានឃើញនៅក្នុងវីដេអូខាងលើនេះ គឺថាអេក្រង់ Infinity របស់ Galaxy S10+ ពិតជាលាតធំ និងមាន កាមេរ៉ាមុខភ្លោះ នៅខាងស្តាំពិតមែន, មានសេនស័រអាចស្កេនម្រាមដៃ លើអេក្រង់បាន, រន្ធដោតកាសរក្សាទុក បន្តដ ដែល, កាណុងកាមេរ៉ា 3 គ្រាប់ នៅខាងក្រោយ អាចថតរូបភាពកាន់តែច្បាស់, អាចសាកថ្មបានទៅកាន់ ស្មាតហ្វូន មួយ ទៀត និងកាស Galaxy Buds ថ្មី នៅខ្នងក្រោយបាន និងចុងក្រោយ មានជម្រើសពណ៌ជាប្រភេទ Gradient Colors។ កុំភ្លេចណា Galaxy S10 Series នឹងមកដល់ យប់នេះហើយ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15380