បណ្តាញសង្គម

បណ្ឌិត្យសភានគរបាលកម្ពុជា ប្រកាសជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាល ចំនួន ៤០កន្លែង

ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែង ជ្រើសរើស ឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ ចំនួន៤០កន្លែង ដោយតម្រូវឲ្យមានសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម្រាប់ សាលានគរបាលជាតិភូមិភាគ ឬ សញ្ញាបត្រ បរិញ្ញាបត្រ សម្រាប់ បណ្ឌិត្យសភានគរបាលកម្ពុជា។