បណ្តាញសង្គម

Appleបានធ្វើការសុំអភ័យទោស​ជា​ថ្មីម្តង​ទៀត ទៅលើកំហុស​នៃ​បញ្ហា​គាំង​ក្ដារ​ចុច​លើ MacBook Pro

The New MacBook ទំហំអេក្រង់ 12 អ៊ីញ ត្រូវបានក្រុមហ៊ុនផ្លែប៉ោម បញ្ចេញកាលពីអំឡុងឆ្នាំ 2015 ដែលវាមានកម្រាស់ស្ដើង នោះក៏ដោយសារតែ Apple បានកែប្រែក្ដារចុចរបស់ខ្លួន ប្ដូរទៅជា Butterfly Switch

Keys ធ្វើអោយ Apple អាចកាត់បន្ថយកម្រាស់ម៉ាស៊ីនកុំព្យូទ័រ បានកាន់តែស្ដើងជាងមុន ប៉ុន្តែនៅរក្សាបទពិសោធន៍វាយឯកសារ មានភាពងាយស្រួលដដែល។ យ៉ាងណា ការផ្លាស់ប្តូរនេះ ស្រាប់តែបានធ្វើអោយគ្រាប់ Keyboards លាន់ឮខ្លាំងជាងមុនទៅវិញ នេះបើធៀបទៅនឹងក្ដារចុច ដែលបំពាក់នៅលើ MacBook Pro ចាប់ពីស៊េរីឆ្នាំ 2015 ចុះក្រោម។

មិនត្រឹមតែ MacBook អេក្រង់ 12 អ៊ីញមួយទេ ដែលជួបបញ្ហានោះ សូម្បីតែ MacBook Pro ស៊េរី 2016 ប្រើប្រាស់ Butterfly Switch Keys ជំនាន់ទី 1 និង 2017 ប្រើប្រាស់ Butterfly Switch Keys ជំនាន់ទី 2 ក៏មានបញ្ហាហ្នឹងដែរ គ្រាន់តែ Butterfly Switch Keys ជំនាន់ទី 2 មិនលាន់ដូចជំនាន់ទី 1 ឡើយ ក្រោយបានកែប្រែកំហុងឆ្គងមួយនោះចេញ។ ជុំវិញបញ្ហាក្ដារចុចរបស់ Apple នេះ គឺត្រូវបានរិះគន់ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផ្ទាល់ជាច្រើន ដែលមានភាពពិបាកក្នុងការប្រើប្រាស់លើបញ្ហាដូចជា ចុចជាប់គាំង របើក ចុចមិនស៊ី ឬចុចតែមួយហើយលោតច្រើនដង ជាដើម។ យ៉ាងណា ក្រុមហ៊ុន Apple ក៏បានទទួលស្គាល់នូវបញ្ហាដែលបានកើតឡើងទាំងនោះ ដោយព្រមទាំងបើកទទួលធ្វើការជួសជុលឥតគិតថ្លៃ សម្រាប់រាល់អតិថិជនទាំងអស់ណា ដែលបានទិញម៉ាស៊ីន Th New MacBook ក៏ដូចជា MacBook Pro មានក្ដារចុចជាពពួក Butterfly Switch Keys ចេញពីហាង Apple Store តែម្តង។

នៅមិនទាន់ចប់ទេ សម្រាប់ MacBook Pro ស៊េរី 2018 ដែលបានប្រើប្រាស់ Butterfly Switch Keys ជំនាន់ទី 3 នោះ ដែលវាជាការកែប្រែថ្មីមួយ ពីលើ MacBook Pro ស៊េរី 2017 ដែលធ្លាប់បានគាំងប៉ូតុង លេខ 3 ឬអក្សរ G ជាដើម។ ជាក់ស្តែង បើទោះជាមានសំលេងចុចលើ Butterfly Switch Keys ជំនាន់ទី 3 ស្ងាត់ក៏ពិតមែន តែមិនមានន័យថា វាគ្មានបញ្ហាឡើយ ព្រោះមានអ្នកប្រើប្រាស់មួយចំនួន ទាំងទំហំ 13 អ៊ីញ និង 15 អ៊ីញ បានធ្វើការ Report មកជាសារថ្មី ជុំវិញបញ្ហាក្ដារចុចគាំង Keys លើអក្សរ E និង R ទៀតហើយ ដោយ Apple ក៏បានទទួលដំណឹងនេះរួចរាល់ ផងដែរ។

ជាចុងក្រោយនោះ គឺថាខាងក្រុមហ៊ុន Apple បានធ្វើការសុំអភ័យទោសជាថ្មីម្តងទៀត ទៅលើកំហុសនៃបញ្ហាក្ដារចុច ដែលបានគាំង Keys លើ MacBook Pro ស៊េរី 2018 នេះ និងបានទទួលដឹងពីកំហុសឆ្គងរបស់ខ្លួន។ យ៉ាងណា ពួកគេសន្យាថា នឹងធ្វើការអភិវឌ្ឍន៍កែប្រែ សម្រាប់ក្ដារចុច Butterfly Switch Keys ជំនាន់ថ្មី អោយបានល្អប្រសើរ ជាងមុន។

ដកស្រង់ចេញពីhttp://cambo-report.com/article/15707